(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានប្រិយមិត្តជាច្រើនសំដែងនូវការ ចាប់អារម្មណ៏និងភ្ញាក់ផ្អើលដោយសារតែមានម្ចាស់ Account ខ្លះបានបង្ហោះលិខិតមួយសន្លឹក របស់សាលាខេត្តកំពង់ឆ្នាំង គឺលិខិតរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ជំរាបជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្ដីពីការអញ្ជើញចូលរួមហែរជំនូនកូនមន្ត្រីជាន់ខ្ពស់មួយរូប។
អ្នកបង្ហោះលិខិតខាងលើគេបញ្ចេញមតិ និងយោបល់ មិនមានទោមនស្សចំពោះការគៀងគ និងអញ្ជើញមន្ត្រីក្នុងខេត្ត ទៅចូលរួមមង្គលការ ហែរជំនូនកូនអ្នកណានោះទេ តែអ្វីដែលគេចាប់អារម្មណ៏គឺគ្រាន់តែរឿងអញ្ជើញមន្ត្រីទៅចូលរួមហែរជំនូន ដែលជាកម្មវិធីឯកជន ឬកម្មវិធីក្រៅផ្លូវការសោះចាំបាច់អី អភិបាលខេត្តធ្វើដល់លិខិតអញ្ជើញ តាមបែបបទរដ្ឋបាលមានបោះត្រារបស់ សាលាខេត្ត មានចុះលេខ វាយត្រាចេញ ចូល ធ្វើមើលតែពាក់ព័ន្ធឯកសាររដ្ឋបាល ផ្លូវការរបស់រដ្ឋទៅវិញ។
ម្ចាស់ Account Facebook មិនបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធការងាររដ្ឋបាល ឬផ្លូវច្បាប់យ៉ាងណានោះទេ តែក្រោយបង្ហោះមាន Friend ជាច្រើនបាននាំគ្នា Like និង Comment ធ្វើការរិះគន់នូវ ខ្លឹមសារក្នុងលិខិតខាងលើនេះ ហើយក៏មានអ្នក Share បន្តរាប់សិបនាក់ផងដែរ។
ខាងក្រោមនេះជាលិខិតដែលត្រូវបានគេបង្ហោះនៅលើ Facebook ដែលនាំឲ្យមានការរិះគន់ នៅលើបណ្ដាញទំនាក់ទំនង Facebook ដោយអង្គភាព Fresh News សូមមិនធ្វើអត្ថាធិប្បាយអ្វីឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី