CamNews

ព័ត៌មានជាតិ 

ម៉ូតូCub សាកកម្លាំងជាមួយ Scopy រងរបួស ធ្ងន់ស្រាល២នាក់ (មានវីដេអូ)

ភ្នំពេញ ៖ អ្នកដំណើរ២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ ម៉ាកCub និងម៉ូតូScopy នៅវេលាម៉ោង១៣៖៥៨នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

មន្រ្តីសង្គ្រោះ នៅអង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលចុះទៅជួយ ដឹកជនរងគ្រោះ នៅកន្លែង កើតហេតុ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបាន កើតឡើង នៅ ខាងមុខ ការ៉ាស់សាំង «សម ប្រាថ្នា» តាមបណ្តោយផ្លូវជាតិ លេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីរបស់អង្គភាព ៧១១ បាន បន្តទៀតថា «នៅម៉ោងកើតហេតុ ខាងលើ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងម៉ូតូCub បុកគ្នាជាមួយ និងម៉ូតូScopy បណ្តាលឲ្យ រងរបួសចំនួន២នាក់ (ស្រាល១ធ្ងន់១) ដែល ជនរងគ្រោះ រងរបួសធ្ងន់នោះ ដួលបោកត្រូវក្បាល ខាងក្រោយ ហើយមាន ឈ្មោះ សេង សុគុន្ធា ភេទស្រី អាយុ២០ឆ្នាំ រស់ភូមិព្រៃទា សង្កាត់ចោមចៅ» ។

យោង តាមមន្រ្តី ដដែលនេះ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ បានទូរស័ព្ឌហៅ រថយន្តសង្រ្គោះ៧១១ កងពលតូចលេខ៧០ ឲ្យចេញទៅជួយសង្រ្គោះ រួចដឹកបញ្ជូន ជនរងគ្រោះ ទៅមន្ទីរពេទ្យលោកសង្ឃ ។

ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច ចរាចរណ៍ យកទៅរក្សាទុក ដោះស្រាយតាម ផ្លូវច្បាប់ នៅពេលក្រោយ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP