CamNews

ព័ត៌មានជាតិ 

បើករថយន្ដ ទាំងស្រវឹង បញ្ច្រាស់ទិស ចរាចរ បុកម៉ូតូកង់ ៣ ផ្ទប់នឹងជញ្ជាំងផ្ទះ ស្លាប់ ១ របួសធ្ងន់ ២ នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ ស្ដ្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២ នាក់ផ្សេង
ទៀត ក្នុងនោះម្នាក់ជាម្ចាស់ម៉ូតូកង់ ៣ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ
ភ្លាមៗ ក្រោយ កើតហេតុ បន្ទាប់ពីមានរថយន្ដលុច្សស៊ីស ១ គ្រឿង ដែលអ្នកបើកបរមានអាការៈ
ស្រវឹង ឡើងជោកជាំបើកក្នុងល្បឿនលឿន និងបញ្ច្រាសទិសចរាចរ ជ្រុលទៅបុកម៉ូតូ កង់ ៣
ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា ។

គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ និង បណ្ដាលឱ្យមនុស្សស្លាប់ រងរបួសចំនួន ៣ នាក់ខាងលើនេះ
បានកើតឡើងកាលពី វេលាម៉ោង ២ និង២០នាទីយប់ រំលង អាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា
ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខ ១៣៣ តាមបណ្ដោយ ផ្លូវលេខ ១៨២ ក្នុងសង្កាត់អូរឫស្សីទី២
ខណ្ឌ ៧ មករា។ គ្រោះថ្នាក់ចរាចរដែល បានកើតឡើងខាងលើនេះ ផ្ដើមចេញពីអ្នក បើករថយន្ដ
មានជាតិស្រវឹង និងបើកមិន គោរពច្បាប់ចរាចរ ធ្វើឱ្យប៉ះពាល់ដល់អ្នក រួមដំណើរផ្សេងទៀត ។

យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនរងគ្រោះដែល
ស្លាប់នៅនឹងកន្លែងកើត ហេតុនោះ ឈ្មោះ សួន ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅក្នុងបុរីពិ
ភពថ្មី តាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ដោយឡែកជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលរងរបួសធ្ងន់រួមមាន ទី១ ឈ្មោះ នួន សំអាត
ភេទប្រុសអាយុ ៣៥ឆ្នាំ មានស្រុក កំណើតនៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដ
កំពង់ធំ បច្ចុប្បន្នស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ហើយមានមុខរបរជា អ្នករត់ម៉ូតូកង់ ៣ និងទី២
ឈ្មោះ សួន ស្រី ពៅ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅក្នុងបុរី ពិភពថ្មី តាមផ្លូវវ៉េងស្រេង ភូមិត្រញំង
ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែល រួមដំណើរជាមួយជនរងគ្រោះដែលស្លាប់។

មន្ដ្រីនគរបាលចរាចរជើងគោក បានឱ្យ ដឹងថា មុនពេលកើតហេតុរថយន្ដលុច្សស៊ីស RX 300
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5352 បើកបរ ដោយបុរស ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ អាយុ
៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម បានធ្វើ ដំណើរបញ្ច្រាសរបាំងថ្ម បែង
ចែកទ្រូងផ្លូវ លេខ ១៨២ ក្នុងទិសដៅពី លិចទៅកើត លុះ ដល់ចំណុចកើតហេតុខាងលើ ស្រាប់
តែ រថយន្ដរេចង្កូតទៅបុកម៉ូតូសន្ដោងរ៉ឺម៉កម៉ាក ស៊ីធីប្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ
១ពភ-២៨៣៨ ដែលកំពុងធ្វើដំណើរមក ពីខាងមុខ បណ្ដាលឱ្យស្ដ្រីម្នាក់ដែលជិះនៅ លើម៉ូតូកង់
៣ ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ បន្ទាប់ពីរថយន្ដបង្កបានបុកម៉ូតូកង់៣  ទៅផ្ទប់ នឹងទ្វារដែក
ផ្ទះល្វែង នៅក្បែរកន្លែង កើតហេតុនោះ ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោក ក្រោយកើតហេតុ អ្នកបើករថយន្ដ
បង្ក ដែលមានអាការៈ ស្រវឹងនោះ ត្រូវបានឃាត់ខ្លួនភ្លាមៗផង ដែរ បន្ទាប់ពីរថយន្ដរបស់គេទៅ
មុខលែង រួច និងបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ ធ្ងរ ។ ក្រោយកើតហេតុមន្ដ្រីនគរបាល
ចរាចរ បានពិនិត្យជាតិអាល់កុល អ្នកបើករថយន្ដ បង្ហាញថា អ្នកបើករថយន្ដរូបនេះមានជាតិ
អាល់កុល ០,៨៣ មីលីក្រាម ក្នុង១លីត្រ ខ្យល់ ។ អ្នកបើករថយន្ដបង្កដែលបច្ចុប្បន្ន រស់នៅផ្ទះ
ជួល តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងបម្រើ ការងារនៅក្លឹប
មួយកន្លែង បានប្រាប់សមត្ថ កិច្ចថា មុនពេលកើតហេតុខ្លួនបានទៅចូល រួមពិធីខួបកំណើតក្មួយ
នៅបុរីទួលគោក ។

អ្នកបើករថយន្ដបង្ករូបនេះបានបន្ដថា ក្រោយ ពីបានចូលរួម និងបានផឹកស៊ីនៅក្នុងកម្មពិធី នោះ
ប្រហែល ៣០នាទី ក៏បើករថយន្ដទៅ ធ្វើការវិញ លុះដល់វេលាម៉ោង ១ជាង បានចេញពីកន្លែង
ធ្វើការដោយបើករថយន្ដតាម ផ្លូវលេខ ២១៧ លុះមកដល់រង្វង់មូលនាង គង្ហីង ក្នុងល្បឿនប្រ-
ហែល ៦០គីឡូម៉ែត្រ ក្នុង ១ម៉ោង ក៏បត់ស្ដាំចូលផ្លូវលេខ ១៨២ ឆ្ពោះទៅខាងកើត ។ ពេលបត់
បានបន្ដិច ស្រាប់តែម៉ូតូ១គ្រឿង បើកបញ្ច្រាស ភ្លាមៗ នោះ អ្នកបើករថយន្ដបានគេចមកឆ្វេង
ក៏ ជ្រុលទៅបុកម៉ូតូកង់ ៣ តែម្ដងទៅ ។

គួរបញ្ជាក់ថា ដោយសារតែអ្នកបើកបរ មួយចំនួន មិនបានគោរពច្បាប់ចរាចរ ពោល បើកបរ
ដោយមានអាការៈស្រវឹង និងបើក បរ មិនគោរពភ្លើងសញ្ញាបានបង្កឱ្យមាន គ្រោះថ្នាក់ចរាចរ
កើតឡើងជាបន្ដបន្ទាប់។

នាយការិយាល័យ ចរាចរជើងគោករាជ ធានីភ្នំពេញ លោក ហេង ចាន់ធារី បានថ្លែងថា ដោយ
អនុវត្ដាមបទបញ្ជារបស់លោក ស្នងការឧត្ដមសេនីយ៍ ជួន សុវណ្ណ កម្លាំង នគរបាល ចរាចររាជ-
ធានីភ្នំពេញ សហការ ជាមួយកម្លាំងនគរបាលទាំង ៩ខណ្ឌ បាននិង កំពុងបន្ដប្រតិបត្ដិការ ដូច
ភ្លៀងរលឹមតាម រយៈការឃាត់ខ្លួន អ្នកបើករថយន្ដទាំងឡាយណា ដែលមានអាការៈស្រវឹង
ហើយ បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យអ្នកដទៃ ស្លាប់ និងខូចខាតទ្រព្យសម្បត្ដិសាធារណៈ
របស់រដ្ឋ គឺសមត្ថកិច្ចកសាងសំណុំរឿង និង បញ្ជូនខ្លួនជនទាំងនេះ ទៅកាន់តុលាការ ។

នាយរងការិយាល័យ ចរាចរជើងគោក  រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យដឹងថាបច្ចុប្បន្ន
អ្នកបើករថយន្ដបង្ករូបនេះ រួមទាំងរថយន្ដ ត្រូវបានឃុំខ្លួន និងរក្សាទុក ជាបណ្ដោះអាសន្ន នៅ
ការិយាល័យចរាចរ ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់សាលា
ដំបូង រាជ ធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ