CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល ស្រុកព្រះស្តេច បាញ់ចោរប្លន់ស្លាប់ ក្រោយពីបាញ់តដៃគ្នា

ព្រៃវែង ៖ កម្លាំងនគរបាល ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបាញ់ចោរប្លន់ស្លាប់ម្នាក់ ក្នុងចំណោមបក្ខ ពួក៧នាក់ ដែលបាញ់តដៃគ្នា ជាមួយ សមត្ថកិច្ច បន្ទាប់ពីពួកក្រុមចោរធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ លក់គ្រឿងទេស កាលពីវេលា៨យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ។

លោក ទ្រី សេងហ៊ាង អធិការស្រុកព្រះស្តេច បានបញ្ជាក់ថា ក្រុមចោរមានគ្នា ប្រមាណ៧នាក់ ប្រដាប់ដោយកាំភ្លើងអាកា៣ដើម បានចូលធ្វើ សកម្មភាពប្លន់ផ្ទះអ្នកលក់គ្រឿងទេសមួយកន្លែង យកបានលុយរៀលប្រហែល២ម៉ឺនរៀល និងទូរស័ព្ទ៣គ្រឿង រត់គេច ហើយត្រូវសមត្ថកិច្ចតាមទាន់ នៅវេលាម៉ោង ជាង១០យប់ថ្ងៃ ហើយបានបាញ់តដៃគ្នាតែម្តង  ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news