CamNews

តារា 

តារា​ចម្រៀង Aaron Kwok បែក​បាក់​ពី​នាង Moka Fang ពិត​មែន ?

(ហុងកុង)៖​ តារាចម្រៀងហុងកុង Aaron Kwok ត្រូវបានមហាជនសង្ស័យថា គេបានបែកពីមិត្តស្រី គឺនាង Moka Fang ទៅហើយ ប៉ុន្តែតារាប្រុសរូបនេះ មិនបានចេញមុខបកស្រាយ​ឡើយ។

Aaron Kwok តារាប្រុសវ័យ៥១ឆ្នាំ បានទទួលពានរង្វាន់ ជាតារាប្រុសសម្តែងល្អបំផុត ក្នុងឆ្នាំ ២០១៥ ដែលទើបប្រកាសលទ្ធផល កាលពីពេលថ្មីៗនេះ ហើយលោកត្រូវបានអ្នកកាសែតចោទសួរថា តើលោកនឹងរៀបការ ជាមួយនាង Fang មែនទេ? ​តារាម្នាក់នេះបែរជាឆ្លើយថា នេះ​ជាការកំណត់របស់ឋានសួគ៌ ដោយទុកឲ្យព្រះជាអ្នកសម្រេចចុះទៅវិញ។

ចម្លើយរបស់ Aaron Kwok នៅតែជាមន្ទិលសង្ស័យ របស់ទស្សនិកជន ព្រោះគេគិតថា អ្នកទាំងពីរប្រហែលជាបែកបាក់គ្នាទៅហើយ អ្វីដែលអាចប៉ះពាល់ដល់ ចំណងស្នេហ៍ពួកគេ អាចមកពីនាង Fang ជាមនុស្សសម្ភារនិយមពេក។ ដំណឹងចចាមអារ៉ាមនេះ កើតឡើងតាំងពីកំឡុងខែមីនា ឆ្នាំ២០១៦ នេះ បន្ទាប់ពី Fang ចង់ឲ្យ Kwok ទិញខុនដូដ៏ថ្លៃមួយ នៅសៀងហៃ រីឯអ្នកគ្រប់គ្រងតារាប្រុសម្នាក់នេះ បដិសេធមិនឆ្លើយរឿងអ្នកទាំងពីរឡើយ៕

 

ប្រភព ៖ ខ្មែរថកឃីង