ក្រុម SNSD ថ្មីៗនេះបានបង្ហាញនូវភាពជឿជាក់និងទំនុកចិត្តរបស់ខ្លួនយ៉ាងខ្លាំង
ក្រោយពីបានក្លាយជាអ្នកផ្សាយពាណិជ្ជកម្មដ៏ធំរបស់ Dior ។ បណ្តាររូបភាពដែល
ថតផ្សាយពាណិជ្ជកម្មអោយ Dior ត្រូវបានបញ្ចូលទៅក្នុងទស្សនាវដ្តី មួយឈ្មោះ
Allure នៅក្នុង ខែ មីនាឆ្នាំ 2011 ខាងមុខនេះ ។
Dior ជាផលិតផលសំអាងការមួយដែលធ្វើអោយស្បែកសស្អាតក្រោយពេលប្រើ
ដែលមានតារាក្រុម SNSD គឺនាង Jessica, Tiffany, Hyoyeon, Sunny, Yuri, និង
Sooyoung។ ចំពោះសមាជិកបីនាក់ផ្សេងទៀតគឺ Yoona, Seohyun, និង Taeyeo
មិនបានបង្ហាញមុខទេដោយសារពួកនាងជាប់រវល់ថតពាណិជ្ជកម្មអោយក្រុម
ហ៊ុនផ្សេង គឺ Yoona ថតពាណិជ្ជកម្មអោយផលិតផលរបស់ Innisfree
Seohyun ថតពាណិជ្ជកម្មអោយផលិតផលClean and Clear និង Taeyeon ថតអោយ
A-solution ។
ពួកគេនឹងរើសយកផលិតផលមួយមុខម្នាក់ក្នុងការថតនេះ ។
មិនត្រឹមតែថតអោយ ផលិតផលសំអាងប៉ុណ្ណោះទេ ពួកគេក៏បានថតពាណិជ្ជកម្ម
អំពី កាបូប យួរដៃដ៏ស្រស់ស្អាតសំរាប់ស្រ្តីផងដែរ ។