CamNews

ព័ត៌មានជាតិ 

ក្រុមរបច្ចេកទេសកំពុងធ្វើការពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់

យោងតាមការចុះផ្សាយតាមរយៈផេកហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា៖ នៅថ្ងៃទី27 ខែ មិថុនាឆ្នាំ2017 នៅវេលាម៉ោង13:55 នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយតាកែវ ដែលជាខ្សែបញ្ជូនមករាជធានីភ្នំពេញ បណ្តាលឲ្យប៉ះពាល់ដល់ខ្សែបណ្តាញបញ្ជូនជាតិធ្វើឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕





ដោយ ៖ គន្ធា


Tags: Local news Social news