CamNews

ភាពយន្ត 

ដល់រដូវកាលធ្លាក់ខ្យល់ហើយមានគូមកទស្សនារឿងរ៉ូមែនទិកនេះជាមួយទេ?

រឿងថ្មីដែលទើបនឹងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តគឺរឿង “ព្រហ្មលិខិតស្នេហ៍” ។

មិនថាតួអង្គឬសាច់រឿងសុទ្ធតែអស្ចារ្យ និងជារឿងដែលមិនគួររំលងឡើយសម្រាប់ចុងខែវិចិ្ឆកានេះ។​ “ព្រហ្មលិខិត” បានចូលរួមសម្តែងដោយកញ្ញា Toey លោក Boy Pakorn និងលោក Louis Scott ដែលជាតារាសម្តែងជួរមុខនៅឯប្រទេសថៃ។ សាច់រឿងដែលនិយាយអំពីនារីឈ្មោះ Fah​ លែងជឿជាក់លើព្រហ្មលិខិតតទៅទៀត ប៉ុន្តែនៅថ្ងៃមួយបែរជាឲ្យនាងជួបជាមួយបុរសម្នាក់ដោយចៃដន្យជាច្រើនលើកច្រើនសារ​  ប៉ុន្តែការចៃដន្យទាំងអស់នោះបានធ្វើឲ្យពួកគេលង់ស្រលាញ់គ្នា​ ស្របពេលដែល Fah មានបុរសម្នាក់នៅក្បែរខ្លួននាងជានិច្ច និងមើលថែនាងបានយ៉ាងល្អ។ តើចុងក្រោយនាងគួររើសយកអ្នកដែលស្រលាញ់នាងឬក៏អ្នកដែលនាងស្រលាញ់?

កុំភ្លេចមកស្វែងរកចម្លើយនៅក្នុងរឿង “ព្រហ្មលិខិតស្នេហ៍” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។