CamNews

តន្រ្តី តារា 

សមាជិករ 2 នាក់របស់ក្រុមចំរៀង U-Kissចាកចេញពីក្រុម


Alexander និង Kim Kibum ដែលជាសមាជិករបស់ក្រុមចំរៀង U-Kiss នឹងធ្វើការចាកចេញពីក្រុមនេះបើ តាមសំដីរបស់អ្នកនាំពាក្យ ដូច្នេះសំរាប់ Album របស់ក្រុមដែលនឹងគ្រោងចេញ នឹងអវត្តមាន គេទាំង 2 រូបនេះ។ Alexander បានប្រាប់អោយដឹងថា បញ្ហាដែលគាត់ចាកចេញត្រូវបានពិភាក្សាជាយូរមកហើយ ហើយការសំរេចចិត្តចេញនេះគឺដោយសារបញ្ហា ផ្ទាល់ខ្លួនតែប៉ុណ្ណោះ គាត់បន្ថែមថា គាត់ចង់បន្តការសិក្សា។ ចំណែកឯ Kim Kibum វិញ ការចាកចេញគឺមកពីលោកចង់ជួយដល់ការងារក្រុមហ៊ុនរបស់ខ្លួនជាមួយបង ប្រុស Kim Hyung Joon ដែលជាសមាជិក ក្រុម SS501 ៕

Tags: