CamNews

រូបភាពផ្សេងៗ 

រញ្ជួយដីនៅ ញូហ្សឺឡែន





រញ្ជួយដីកម្រិត ៦.៣ រិចទ័រ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១១ នេះ ក្នុងប្រទេសញូហ្សឺឡែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន 7៥ នាក់ ហើយ 55 នាក់បានស្គាល់ពីអត្តសញ្ញាណ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានជាប់គាំងនៅតាមអគារបាក់បែក ជាច្រើនកន្លែង ។

សេចក្តីរាយការណ៍បរទេសនានា បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើង នៅកំឡុងពេលអាហារថ្ងៃត្រង់ ជាហេតុធ្វើអោយមនុស្សជាច្រើនបានស្លាប់ នឹងបាត់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសញូហ្សឺឡែន បានជួបគ្រោះថ្នាក់រញ្ជួយដីចំនួនជាង ១៤០០ លើក ក្នុងមួយឆ្នាំៗ ដែលមានប្រមាណតែ ២០ លើក ប៉ុណ្ណោះ ដែល កម្លាំងលើសពី ៥ រិចទ័រ ។ ការរញ្ជួយដីដែលសម្លាប់មនុស្សចុងក្រោយ បានកើតឡើង នៅឆ្នាំ ១៩៦៨ ក្នុងកម្រិត ៧,១ រិចទ័រ ដែលពេលនោះមនុស្ស ៣ នាក់បានស្លាប់ ។


Tags: