ប្រភពព័ត៌មានបរទេស បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ នេះថា គូដណ្តឹងរបស់តារាចម្រៀងចិន សេលីណាជេន Selina Jen គឺលោក រីឆាដ Richard បាននិយាយក្នុងកម្មវិធីជជែកកម្សាន្តកាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ថា អាពាហ៍ពិពាហ៍របស់ពួកគេ នឹងត្រូវបានពន្យារពេល ហើយមិនទាន់កំណត់ពីពេលវេលាច្បាស់លាស់នោះទេ អាស្រ័យលើការជាសះស្បើយពីជំងឺ របស់នាងសេលីណា ដែលបានជួបឧប្បត្តិហេតុកាលពីខែតុលា ឆ្នាំ២០១០ កន្លងទៅនោះ។ លោករីឆាដបានបន្តថា ការពន្យារពេលរៀបការនេះ គឺជាការសម្រេចចិត្តរបស់ពួកគេទាំងពីរនាក់ ដោយមានការពិភាក្សាជាយូរមកហើយ។
លោកមេធាវីវ័យ៣៩ឆ្នាំម្នាក់ បាននិយាយថា គាត់បានទទូចចំពោះអាពាហ៍ពិពាហ៍របស់ សេលីណាដែរ ហើយមិត្តភក្តិរួមក្រុម SHE របស់នាងមានបំណងឱ្យ សេលីណា រៀបការនៅដើមខែមេសា ឆ្នាំ២០១១ ខាងមុខនេះ។ បន្ទាប់ពីការពិចារណាមួយរយៈគូដណ្តឹងរបស់ ជេន បានសម្រេចចិត្តពន្យារពេលរៀបការ ដើម្បីឱ្យអនាគតភរិយារបស់គាត់មានពេលយូរ ដើម្បីត្រៀមខ្លួនផងដែរ។
លោក រីឆាដ នឹងមិត្តភក្តិនៅក្នុងក្រុម SHE បានសន្យារថានឹងផ្តល់ព័ត៌មានសារជាថ្មី ចំពោះអាពាហ៍ពិពាហ៍របស់ សេលីណា។