CamNews

កំសាន្ត 

តារាទាំងបីគូនេះ សក្ដិសមគ្នាខ្លាំង រហូតអ្នកគាំទ្រចង់ឱ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នា ក្នុងជីវិតពិត!

តារាប្រុសស្រីទាំងបីគូនេះ ហាក់មានភាពផ្អែមល្ហែងនឹងគ្នា ទាំងក្នុងឈុតឆាកសម្ដែង និងក្រៅឆាកផងដែរ ។ រូបសម្រស់ស្អាត និងសង្ហាសក្ដិសម និងភាពល្អូនល្អឹននឹងគ្នាបែបនេះ ធ្វើឱ្យអ្នកគាំទ្រពេញចិត្ដជាខ្លាំង និងចង់ឱ្យតារាទាំងបីគូនេះ ក្លាយជាគូស្នេហ៍នឹងគ្នា នៅក្នុងជីវិតពិតផងទៅទៀត ។  

លោក Kem Hussawee កញ្ញា Mookda Narinrak



លោក Kem Hussawee និងកញ្ញា Mookda Narinrak សម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 ។  អ្នកទាំងពីរ ពិតជាគូស្នេហ៍សក្ដិសមនឹងគ្នាខ្លាំងណាស់ នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “So Wayree” ហេតុដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រ ពេញចិត្ដពេញថ្លើម និងចង់ឱ្យពួកគេទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នា នៅក្នុងជីវិតពិត ។

លោក Pon Nawasch និងកញ្ញា Bua Nalinthip



លោក Pon Nawasch និងកញ្ញា Bua Nalinthip  បានក្លាយជាដៃគូយ៉ាងសក្ដិសម ក្រោយពីសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគរឿង “Tra Barb See Chompoo” ហើយនៅឆ្នាំនេះ ពួកគេទាំងពីរ សម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Praomook” ។

លោក Film Thanapat និងកញ្ញា Bifern Anchasa



លោក Film Thanapat និងកញ្ញា Bifern Anchasa  ធ្លាប់សម្ដែងរួមគ្នាពីរដង នៅក្នុងខ្សែភាពយន្ដភាគចំនួនពីរគឺរឿង “Poot Pitsawat” និងរឿង “Ruk Laek Pop” ។ អ្នកគាំជាច្រើន ចង់ឱ្យតារាទាំពីរនាក់នេះ ក្លាយជាគូស្នេហ៍នឹងគ្នា នៅក្នុងជីវិតពិត ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate