តារាសម្ដែងស្រី ដែលមានសម្រស់ស្រស់ស្អាត និងប្រកបដោយទេពកោសល្យសម្ដែង កញ្ញា Marie Bronner ត្រូវបានអ្នកគាំទ្របោះឆ្នោតជាប់ជា”តារាសម្ដែងស្រីថៃដ៏មានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ ២០២០” ។
កញ្ញា ទទួលបានសម្លេងឆ្នោតសរុប 104,421 ដែលសម្រេចពីការបោះឆ្នោត លើបណ្ដាញ Instagram និងការបោះឆ្នោតអនឡាញ ។ សម្រាប់តារាស្រីកំពុងរះកញ្ញា Mookda Narinrak ជាប់ចំណាត់ថ្នាក់លេខពីរ ដែលទទួលបានសម្លេងឆ្នោតសរុប 61,634 ។
ចំណាត់ថ្នាក់បន្ដបន្ទាប់មានដូចជា កញ្ញា Bow Maylada, Yaya Urassaya, និងកញ្ញា Oom Eisaya ជាប់ចំណាត់ថ្នាក់លេខ ៣ លេខ ៤ និងលេខ ៥ ។ ចំណែកឯតារាស្រីមួយចំនួនទៀតដូចជា Ice Preechaya, Min Pechaya, Bua Nalinthip, Thisa Varitthisa, និង Cheer Thikumporn ក៏ស្ថិតនៅក្នុងបញ្ជីកំពូលតារាសម្ដែង ទាំង១០ រូបនេះដែរ ។
ខាងក្រោមនេះគឺជា លទ្ធផលនៃតារាសម្ដែងស្រីថៃ ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំឆ្នាំ ២០២០ ៖
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........