CamNews

ព័ត៌មានជាតិ 

ខឹងសង្សារបែកចិត្ដ ប្រុងលោតសម្លាប់ ខ្លួនពីលើអគារជាន់ទី៥

ភ្នំពេញ ៖ នារីម្នាក់ ដោយសារតែខឹង និងប្រុសស្នេហ៍របស់ខ្លួនបែកចិត្ដ មានអ្នកថ្មី នោះបាន
ដាច់ចិត្ដប្រុងធ្វើអត្ដឃាត ដោយ លោតសម្លាប់ខ្លួន ពីលើអគារជាន់ទី៥ ទល់ មុខអគារ BS ក្នុង
សង្កាត់មនោរម្យ ខណ្ឌ ៧មករា កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ
២០១៣នេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ
និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ។ ប៉ុន្ដែការ ប៉ុនប៉ងធ្វើអត្ដឃាតរបស់នារីរូបនេះមិនបាន សម្រេច
នោះឡើយ ដោយសារតែមានការ អង្វរលួងលោម អស់ជាច្រើនម៉ោង ពីសំណាក់សង្សាររបស់
ខ្លួន ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីវ័យប្រមាណ២៤ឆ្នាំរូបនេះ ដែលគេ
មិនស្គាល់អត្ដសញ្ញាណ និងរស់នៅផ្ទះជួលជាន់ទី៥ នៃអគារខាងលើនេះ ប្រុងលោតចុះក្រោម
កំពស់ ៥ជាន់ ប៉ុន្ដែពេល កំពុងធ្វើសកម្មភាពលោតសម្លាប់ខ្លួននោះ បុរសជាសង្សារ បានលួង
លោម គ្រប់បែបយ៉ាង ទើបទីបំផុត នារីរូបនេះក៏ឈប់ធ្វើអត្ដឃាត ហើយត្រឡប់ទៅរស់នៅ
ជាមួយសង្សាររបស់ខ្លួនបាត់ទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ