CamNews

កំសាន្ត 

តារាប្រុសស្រី ទាំងពីរនាក់នេះ គឺជាស្រីស្រស់ប្រុសស្អាតប្រចាំសាកលវិទ្យាល័យ កាលនៅនិស្សិត

តារាថៃ ដែលកំពុងមានប្រជាប្រិយភាពទាំងពីរនាក់នេះ គឺជាស្រីស្រស់ប្រុសស្អាតប្រចាំសាកលវិទ្យាល័យ នៅពេលពួកជានិស្សិត សិក្សានៅសាកលវិទ្យាល័យ៖

លោក Pon Nawasch



២០២១ គឺជាឆ្នាំដ៏សំណាងសម្រាប់លោក Pon Nawasch ពីព្រោះលោកទទួលបានពាក្យសរសើរយ៉ាងច្រើនចំពោះទេពកោសល្យសម្ដែងរបស់លោក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Praomook” ។ យោងតាមប្រភពមួយ លោកជាប្រុសស្អាត និងជានិស្សិតឆ្នើម នៅមហាវិទ្យាល័យវិស្វកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យា Ladkrabang របស់ព្រះបាទ King Mongkut ។

កញ្ញា Cartoon Natcha



តារាស្រីកំពុងល្បី វ័យ ២៥​ ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង នៅពេលខ្សែភាពយន្ដបែបសកម្មរឿង “Phao Khon” កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai channel 7 ។ នៅលើប្រូហ្វាល់ Instagram របស់នាង កញ្ញា Cartoon Natcha សរសេរថា នាងជារាជនីសម្រស់នៃសាលកលវិទ្យាល័យ Assumption កាលពីឆ្នាំ ២០១៤ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates