CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដ ដែលគ្រោងនឹងផលិត នៅក្នុងពេលឆាប់ៗខាងមុខនេះ

ស្ថានីយ៍ទូរទស្សន៍ Thai TV3 គ្រោងនឹងផលិតខ្សែភាពយន្ដជាច្រើនរឿង ដែលមានការចូលរួមសម្ដែងពីតារាប្រុសស្រីប្រកបដោយទេពកោសល្យជាច្រើនរូប ។

រឿង Mat Huajai Yai Sup Tar



បើតាមការរាយការណ៍ខ្សែភាពយន្ដភាគថ្មីនេះ នឹងមានវត្ដមានតួស្រី Janie Thienphosuwan និងតួប្រុស Gulf Kanawut មកពីផលិតកម្ម BL សម្ដែងជាតួឯក ។ យោងតាមប្រភពមួយ ផលិតករភាពយន្ដលោក Kai Varayuth នឹងផលិតខ្សែភាពយន្ដនេះ ។



រឿង Karn Kritsana



លោក Nadech Kugimiya និងកញ្ញា Taew Natapohn នឹងចាប់ដៃគ្នាសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Karn Kritsana” នេះ ។ ផលិតករ Jett Nattapong មកពីផលិតកម្ម Maker Group នឹងផលិតខ្សែភាពយន្ដថ្មីនេះ ។

រឿង Prom Likit



ខ្សែភាពយន្ដរឿង Prom Likit”, រដូវកាលទី ២ នៃរឿង “Buppesunnivas” ដែលសម្ដែងដោយលោក Pope Thanawat និងកញ្ញា Bella Ranee ក៏មានវត្ដមាន នៅលើតារាងនេះផងដែរ ។ យោងតាមអ្នកដឹកនាំរឿង លោក Mai Pawat ដែលដឹកនាំរឿងរដូវកាលទី១ បានប្ដូរទៅទូរទស្សន៍ ONE 31 ហើយអ្នកស្រី Nai Sarasawadee នឹងដឹកនាំថតខ្សែភាពយន្ដរដូវកាលទី២ នេះជំនួសវិញ ។

រឿង Sapai Sai Strong



លោក Pon Nawasch នឹងចាប់ដៃគូសម្ដែងជាមួយនឹងកញ្ញា Nychaa Nuttanicha សារជាថ្មី នៅក្នុងខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញរឿង “Sapai Sai Strong” ។ លោក Somching Srisupap ផលិតករខ្សែភាពយន្ដរឿង “Plerng Prang Tian” នឹងផលិតខ្សែភាពយន្ដនេះ ។

 

រឿង Pah Nang Suer



លោក Ohm Kanin និងកញ្ញា Prim Prima ក៏នឹងចាប់ដៃគូសម្ដែងនឹងគ្នាជាថ្មីម្ដងទៀត នៅក្នុងខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Pah Nang Suer”  នេះដែរ និងធ្វើការជាមួយផលិតករ Nong Pornsuda ម្ដងទៀត ។ កាលពីឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ ពួកគេ ធ្លាប់ធ្វើការជាមួយផលិតកររូបនេះ នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញដ៏មានប្រជាប្រិយភាពរឿង “Sapai Jao Sua” ។

រឿង Prao Ruk



លោក James Ma បានចាប់ដៃគូសម្ដែង ជាមួយនឹងកញ្ញា Pie Rinrada ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Prao Ruk” ។  ផលិតករខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” នឹងផលិតខ្សែភាពយន្ដថ្មីនេះ ។

រឿង The World of The Married



ស្ថានីយ៍ទូរទស្សន៍ Thai TV3 គ្រោងនឹងផលិតឡើងវិញនូវខ្សែភាពយន្ដរឿង “The World of The Married” ។ អ្នកគាំទ្រប្រាថ្នាចង់អោយលោក Ken Theeradeth និងអ្នកនាង Anne Thongprasom ចាប់ដៃគូសម្ដែង នៅក្នុងខ្សែភាពយន្ដថ្មីផលិតឡើងវិញនេះ ក្រោយពីពួកគេខានសម្ដែងរួមគ្នារយៈពេលជាង ១០ ឆ្នាំមកហើយ ។ តារាប្រុសរូបនេះ ក៏បានបង្ហើបឱ្យដឹងដែរថា លោកទទួលបានការអនុញ្ញាតឱ្យសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដនេះ នេះបើយោងតាមបទសម្ភាសន៍របស់លោក ។

រឿង Aye, Khoi Hug Jao



លោក Krating Khunnarong នឹងសម្ដែងជាតួឯក ជាមួយនឹងកញ្ញា Oom Eisaya និង Namfah Thunyaphat នៅក្នុងខ្សែភាពយន្ដរឿង “Aye, Khoi Hug Jao” នេះ ។ មិនតែប៉ុណ្ណោះ លោក Kai Varayuth ដែលជាផលិតករខ្សែភាពយន្ដរឿង E-Saan drama កំពុងផលិតខ្សែភាពយន្ដនេះ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate