CamNews

ព័ត៌មានជាតិ 

ករណីចាប់ជំរិត នៅខេត្ដព្រះសីហនុ ក្រោយបញ្ចប់ការសួរនាំ ជនរងគ្រោះប្រឌិត រឿង ព្រោះតែចាញ់ល្បែង

ព្រះសីហនុ ៖ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ពាក់ព័ន្ធករណីចាប់ជំរិតបុរសម្នាក់ពីភ្នំពេញ យកទៅខេត្ដព្រះសីហនុ នោះ ត្រូវបានស្នង ការនគរបាលខេត្ដ អះអាងថា ជារឿងប្រឌិត សុទ្ធសាធ ព្រោះតែជនរងគ្រោះចាញ់ល្បែង អស់លុយពីខ្លួន រហូតលក់ម៉ូតូទៀតផង ។

ក្រោយការជជីកសួរនាំតាមជំនាញរបស់ ខ្លួន លោកឧត្ដមសេនីយ៍ជួន ណារិន្ទបានរៀប រាប់ថា ជនរងគ្រោះ ឈ្មោះយស់ គង់ភារ៉ា រស់នៅផ្ទះលេខ២០០អា ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានមុខ របរជាអ្នកឃ្លាឥវ៉ាន់នៅខេត្ដព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានបងរបស់ខ្លួន ប្រគល់លុយបូករួមទាំង ម្ដាយមីងយកទៅដាក់នៅធនាគារចំនួន ៥៥០០ដុល្លារ ដោយពេលនោះខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ចូលទៅកាន់ស្ដាម៉ាតមួយកន្លែង ឈ្មោះសំ ប្រាថ្នា នៅម្ដុំចោមចៅ ហើយពេល ចេញ មកវិញ អះអាងថា កែបម៉ូតូត្រូវគេ គាស់យកលុយអស់រលីង ។ បន្ទាប់មករូបគេ អត់ហ៊ានចូលផ្ទះ ទើបសម្រេចបើកម៉ូតូមក កាន់ខេត្ដព្រះសីហនុ ទាំងយប់ថ្ងៃទី១៤ ខែ មិថុនា នៅវេលាម៉ោង៨ទៅ៩ទើបដល់ ហើយនៅព្រឹកថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង១០ ខ្លួនបានយកមកម៉ូតូទៅលក់ តម្លៃ១៤០០ដុល្លារ ហើយក៏ចូលទៅលេង ល្បែងនៅកាស៊ីណូហ្វ័តទីណា ម្ដុំតោពីរ លុះ ពេលលេងចាញ់អស់ ក៏កើតគំនិតប្រឌិតរឿង ដោយផ្ញើសារពីទូរស័ព្ទរបស់ខ្លួនលេខ០១៥ ៣៥៣៧៧៧ ទៅកាន់ទូរស័ព្ទស្រីស្នេហ៍ ០១៦ ៤៣១៩៩១ ដោយប្រាប់ថា បើមិនយកលុយ២ម៉ឺនដុល្លារមកប្រគល់ឱ្យទេ ខ្លួននឹងត្រូវស្លាប់ ដែលធ្វើឱ្យមានការភ្ញាក់ ផ្អើលនិងឆោឡោ កើតឡើងតែម្ដងទៅ។

 លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ថា តាមរយៈការសួរនាំគឺបុគ្គលរូបនេះ ប្រឌិត សភាពការណ៍ ឡើង ព្រោះតែចាញ់ ល្បែងអស់និងខ្លាចក្រុមគ្រួសារស្ដីបន្ទោស បន្ទាប់ធ្វើមកដេកទន់ដៃទន់ជើងនៅចំណុច ពយកំពីងតែម្ដងទៅ ។

ក្រោយការសួរនាំ ជននេះ ត្រូវបាន សមត្ថកិច្ចនគរបាលឱ្យធ្វើកំណត់ហេតុយ៉ាង ត្រឹមត្រូវរួចនឹងមាន នីតិវិធីបន្ដទៀត 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile