CamNews

ព័ត៌មានជាតិ 

Update: អគ្គិភ័យឆេះសំណង់ផ្ទះល្វែង នៅខាងក្រោយសាលាខណ្ឌដង្កោ !

(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះសំណង់ផ្ទះល្វែង នៅជាន់លើបង្អស់ ស្ថិតនៅខាងក្រោយសាលាខណ្ឌដង្កោ បានរលត់ទៅវិញហើយ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅជួយអន្តរាគមន៍។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះអគ្គិភ័យដែលគ្រាន់តែចេញផ្សែងខាងលើនេះ បានបំផ្លាញសម្ភារមួយចំនួន ​តែមិនច្រើននោះទេ។ សម្រាប់មូលហេតុវិញ ត្រូវសមត្ថកិច្ចសង្ស័យថា អាចមកពីឆ្លងចរន្តអគ្គិសនី៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news