ត្បូងឃ្មុំ ៖ ករណីឃាតកម្មដ៏ សាហាវមួយ គឺពេទ្យធ្មេញ សម្លាប់អតិថិជន របស់ខ្លួនយក ទ្រព្យសម្បត្ដិ រួចញាត់ សាកសពដាក់ក្នុងបាវ ហើយលាក់សាកសពនៅក្នុងទូឈើ រួចជន ល្មើសជាងពេទ្យធ្មេញ បានរត់គេចខ្លួនបាត់ ។
តាមសមត្ថកិច្ច នគរបាលប៉ុស្ដិឃុំដារ បាន ឱ្យដឹងថា ហេតុការណ៍ខាងលើនោះ បានកើត ឡើង កាលពី រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្ទះជួល ភូមិដារផ្សារ ឃុំ ដារ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលា ម៉ោង៥ល្ងាច ថ្ងៃដដែលនោះ នគរបាលប៉ុស្ដិ ឃុំដារ បានទទួល ព័ត៌មាន ពីក្រុមគ្រួសារជន រងគ្រោះថា នៅវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃដដែលនេះ ឈ្មោះហុយ សេង ភេទប្រុស អាយុ២៦ឆ្នាំ ជាពេទ្យធ្មេញ ស្នាក់ នៅផ្ទះជួល ស្ថិតក្នុងភូមិឃុំដូចខាងលើបាន ទូរស័ព្ទហៅ ឈ្មោះ ឡៃ សំអាន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិដារលិច ឱ្យមក ព្យាបាលធ្មេញតាមការកំណត់ ។ លុះរហូតដល់ ម៉ោង៥ល្ងាច សាច់ញាតិមិនឃើញស្ដ្រីរង គ្រោះត្រឡប់ទៅផ្ទះវិញ ដោយមានការ សង្ស័យ ទើបក្រុមគ្រួសារស្ដ្រីរងគ្រោះបាន មកប្ដឹងនគរបាលប៉ុស្ដិឃុំដារ ឱ្យជួយអន្ដរា គមន៍។
មន្ដ្រីនគរបាលឃុំដារ បានឱ្យដឹងទៀតថា ក្រោយពីទទួលបាន ព័ត៌មាននោះភ្លាមនគរ បាលប៉ុស្ដិ និង អាជ្ញាធរ មូលដ្ឋានបានចុះដល់ ផ្ទះព្យាបាលធ្មេញនោះ រួចកាត់សោរទ្វារចូល ក្នុងផ្ទះ ក៏ប្រទះឃើញ សាក សពស្ដ្រី រងគ្រោះ ត្រូវឃាតករឹតកឱ្យស្លាប់ រួចច្រកបាវញាត់ ចូលទូឈើ មួយក្នុងផ្ទះនោះ បន្ទាប់ពីសមត្ថ កិច្ច បានស្រាយបាត់បាវ យកសពចេញក្រៅ ក្រុមគ្រួសារបានយកសពនោះទៅមន្ទីរពេទ្យ ទើបខាង ពេទ្យប្រាប់ថា ស្ដ្រីនោះបានស្លាប់ ហើយ ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា នោះជា ករណីឃាតកម្មដោយចេតនា (សម្លាប់យក ទ្រព្យសម្បត្ដិ) ពោលគឺ ស្ដ្រីរងគ្រោះត្រូវជន ដៃដល់រឹតកឱ្យស្លាប់ រួចទើបច្រកបាវចង មាត់បាវជាប់ទើបញាត់ចូលក្នុងទូតែម្ដង ។ ចំណែកទ្រព្យសម្បត្ដិដែលជនដៃដល់យក ទៅមានដូចជា ខ្សែកមាសទម្ងន់៥ជី១ខ្សែ ខ្សែដៃបា្លកទីន ទម្ងន់៥ជី១ខ្សែ ចិញ្ជៀនបា្លក ទីន១ជីកន្លះ១វង់ ចិញ្ជៀនមាស១ជីកន្លះ ១ វង់ និងម៉ូតូម៉ាកសេ១០០ ផលិត នៅប្រទេស វៀតណាម១គ្រឿង រួមទាំងប្រាក់រៀលមួយ ចំនួនទៀត។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលមូលដ្ឋាន កំពុងស្រាវជ្រាវស្វែងរកចាប់ជនល្មើស យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល