ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣នេះ មានករណី
ទុស្សេ ខ្សែកាប្លិ៍ធំ តាមបណ្តោយផ្លូវណតប្រ៊ីជ កែងផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ បណ្តាលឲ្យបុរសម្នាក់សន្លប់ផងដែរ ។
នៅក្នុងហេតុការណ៍នេះ នគរបាលមូលដ្ឋាន បានចេញជួយអន្តរាគមន៍ភ្លាមៗ ហើយសមត្ថកិច្ច
បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរបណ្តោយខាងលើមេត្តាប្រុងប្រយ័ត្ន
ព្រោះឥឡូវនេះ ខ្សែភ្លើងកំពុង តែធ្លាក់រប៉ាត់រប៉ាយ ។
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល