CamNews

ព័ត៌មានជាតិ 

ម៉ូតូប៉ះម៉ូតូ ដួលទៅចូលរថយន្ត កិនបែកក្បាល ស្លាប់ម្នាក់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅប៉ះ នឹងឈ្នាន់ម៉ូតូមួយគ្រឿងផ្សេងទៀត ដួលបោក
ចូលក្រោមកង់រថ យន្តកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ទោះបីមានមួកសុវត្ថិភាពយ៉ាងណា
ក្តី កាលពីវេលាម៉ោង៧ និង១៥ នាទីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវសហព័ន្ធ
រុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

នគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវដៃ
វែង ក្រឡាការូ និងខោខ្មៅជើងវែង កំពស់ជាង១ម៉ែត្រ សម្បុរស្រអែម សក់ស្លូត ជិះម៉ូតូមួយគ្រឿង
ម៉ាកស្មាសពណ៌ខ្មៅស៊េរី ឆ្នាំ ២០០៦ ពាក់ស្លាកលេខភ្នំពេញ ១BA-3900 ជិះម្នាក់ឯងក្នុងទិសដៅ
ពីកើតទៅលិច រងរបួសបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូមួយគ្រឿង ទៀត ដែលម៉ូតូរងគ្រោះប៉ះឈ្នាន់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ
1BB-1839 អ្នកបើកបរមានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់
នៅផ្ទះលេខ ១៣៩ សង្កាត់ផ្សារ កណ្តាល២ ខណ្ឌដូនពេញ ជិះគ្នាពីរនាក់ ក្នុងទិសដៅពី លិចទៅ
កើតពុំមានរងរបួសនោះទេ។

ដោយឡែករថយន្តដែលម៉ូតូដួលខ្ទាតទៅចូលនោះម៉ាកស្តារិច ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ
2Q-7358 អ្នក បើកបរមាន ឈ្មោះ ណា ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិកូរ៉េមានមុខរបរជា
ជាងម៉ាស៊ីនរោងចក្រកាត់ដេរ បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសជាមួយម៉ូតូរងគ្រោះ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿន
ដល់កន្លែងកើត បានទៅប៉ះជាមួយនឹងឈ្នាន់ម៉ូតូសេ១២៥ បណ្តាលឲ្យដួលបោកទៅនឹងថ្នល់
ខ្ទាតទៅចូលក្រោមកង់រថយន្តកិន បែកក្បាលស្លាប ទោះបីជនរងគ្រោះពាក់មួកសុវត្ថិភាពយ៉ាង
ណាក្តី។

បន្ទាប់ពីកើតនគរបាលចរាចរណ៍បានវាស់វែងនៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុរួចរាល់ វត្ថុ
តាងរួមមានម៉ូតូ ២គ្រឿង និងរថយន្តមួយគ្រឿង រួមទាំងអ្នកបើកម៉ូតូ និងរថយន្តជាជនជាតិកូរ៉េ
ត្រូវបញ្ជូនទៅកាន់ការិយាល័យនគរ បាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជ
ធានីភ្នំពេញ ដើម្បីដោះទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះរក្សាទុក រង់ចាំក្រុម គ្រួសារមក
យកទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ