CamNews

ព័ត៌មានជាតិ 

រថយន្ដ ដឹកទំនិញ របស់ថៅកែពុយជួប គ្រោះថ្នាក់ចរាចរ ២ថ្ងៃជាប់គ្នា

កំពង់ស្ពឺ ៖ ក្រោយពីជួបគ្រោះថ្នាក់ ចរាចរ បុករថយន្ដក្រុងពន្លឺអង្គរ ដឹកកុមារ កំព្រាជាង ៤០នាក់
បណ្ដាលឱ្យស្លាប់ ២ នាក់ និងរងរបួសធ្ងន់-ស្រាលមួយចំនួន ទៀត កាលពីរសៀលថ្ងៃទី២៣ ខែ
មេសា ឆ្នាំ ២០១៣ នោះ ស្រាប់តែនៅរសៀលថ្ងៃ ទី២៤ ខែមេសា នេះ រថយន្ដដឹកទំនិញដែល
គេដឹងថា ជារបស់ថៅកែពុយប្រចាំខេត្ដ កំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរក្រឡាប់ ធ្លាក់ផ្លូវ ១គ្រឿង
ទៀត នៅម្ដុំយាយម៉ៅ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលស្រុកភ្នំស្រួច បានឱ្យដឹងថា កាលពី វេលាម៉ោង ១ និង
៣០នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៣ នេះ មានគ្រោះ ថ្នាក់ចរាចរមួយ ដែលបណ្ដាលមក
ពីរថយន្ដ ដឹកស៊ីម៉ងត៍ របស់ថៅកែពុយ បានក្រឡាប់ ធ្លាក់ផ្លូវ នៅពេលឡើងចំណោតយាយម៉ៅ រួច
ដាច់ហ្វ្រាំង ស្ថិតនៅគីឡូម៉ែត្រលេខ ១០៣ លើកំណាត់ផ្លូវជាតិលេខ ៤ បណ្ដាល ឱ្យរថយន្ដចាក់ស៊ី
ម៉ងត៍ចោលពេញផ្លូវ ។ បើ តាមសមត្ថកិច្ច នេះអាចចាត់ទុកថា ជា សំណាងល្អ ដែលមិនមានរថយន្ដ
ធ្វើដំណើរ ពីក្រោយ បើមិនដូច្នោះទេ ច្បាស់ជារង គ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ជាក់ ជាមិន
ខានឡើយ ។

គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា រថយន្ដដឹកទូកុងតឺន័ររបស់
ថៅកែពុយបាន បុកជាមួយរថយន្ដក្រុងពន្លឺអង្គរ ដឹកកុមារ កំព្រា ជាង ៤០នាក់ ត្រឡប់មកពីលេងឆ្នេរ
សមុទ្រក្រុងព្រះសីហនុ នៅចន្លោះគីឡូ ម៉ែត្រលេខ ៤២-៤៣ លើកំណាត់ផ្លូវជាតិ លេខ ៤ ក្នុងភូមិចំបក់
ឃុំវល្លិស ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ។ គ្រោះថ្នាក់ ចរាចរនេះ បានបណ្ដាលឱ្យព្រូរថយន្ដក្រុង និង
អ្នកបើករថយន្ដកុងតឺន័រស្លាប់ ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួស ក្មេងៗដែលជិះនៅលើរថ
យន្ដក្រុងមួយ ចំនួនទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ