CamNews

ព័ត៌មានជាតិ 

មន្ដ្រីជាប់កិច្ចសន្យា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បញ្ចប់ជីវិតដោយចងក មិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ មន្ដ្រីជាប់កិច្ចសន្យា នៅទីស្ដី ការគណៈរដ្ឋមន្ដ្រីម្នាក់ បានបញ្ចប់ជីវិតដោយ ចងកនៅក្នុង ផ្ទះ ដោយមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ។

ករណីចងកសម្លាប់ខ្លួន របស់មន្ដ្រីនៅទី ស្ដីការគណៈរដ្ឋមន្ដ្រីខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជនរងគ្រោះ លេខ៦សេ ផ្លូវ៦០៨ ក្រុមទី៤៣ ភូមិ៩ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។

ប្រពន្ធរបស់ជនរងគ្រោះ អ្នកស្រីសៀង សុបញ្ញា អាយុ២៥ឆ្នាំ បានបំភ្លឺប្រាប់សមត្ថ កិច្ចថា ពួកគេទាំង ពីរនាក់ ចាប់តាំងពីរៀប ការជាមួយគ្នាមក មានកូនស្រីម្នាក់ហើយ មកស្នាក់នៅផ្ទះកើតហេតុ កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ដើម្បីជួយមើលថែផ្ទះ ឱ្យមិត្ដភក្ដិឈ្មោះស៊ីថេន ផារ៉ាន់ ដែលរស់ នៅសហរដ្ឋអាមេរិក ។

អ្នកស្រីសៀង សុបញ្ញា បានបញ្ជាក់ថា នៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅពេលដែលគាត់ចុះ ពីបន្ទប់ជាន់ទី២ មកហៅប្ដីឱ្យនាំកូនងូតទឹក ទៅចូលរួមពិធីខួបកំណើតមិត្ដភក្ដិ ស្រាប់តែ ឃើញលោកប្ដីចងកសម្លាប់ខ្លួន ដោយខ្សែនី ឡុង ពណ៌ខ្មៅ ជាប់់នឹងបង្គោលដែកបង្កាន់ ដៃឡៅតឿ ទម្លាក់ខ្លួនមកជាន់ផ្ទាល់ដី ភ្លាមៗ នោះប្រពន្ធបានស្រែកឡោឆោ ហើយរត់ទៅ យកកាំបិត មកកាត់ខ្សែព្យាយាមជួយសង្គ្រោះ ប៉ុន្ដែអនិច្ចាកសង្ខាត្រូវអស់ ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។

ក្រោយមានករណីនេះកើតឡើង សមត្ថ កិច្ចជំនាញនិងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅ ធ្វើកោសល្យ វិច័យនៅផ្ទះជនរងគ្រោះដោយ អះអាងថា ពិតជាធ្វើអត្ដឃាតដោយចងក ពិតប្រាកដមែន ប៉ុន្ដែមិន ទាន់បានបញ្ជាក់ពី មូលហេតុថា ជនរងគ្រោះសម្លាប់ខ្លួនដោយ មូលហេតុអ្វីនោះទេ ។

យោងតាមកាតសម្គាល់ខ្លួន បានបង្ហាញ ថា ជនរងគ្រោះឈ្មោះសៀន បុត្ដា ជាមន្ដ្រី ជាប់កិច្ចសន្យា បម្រើការងារនៅនាយកដ្ឋាន សរុបនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ។

ក្រោយធ្វើកោសល្យវិច័យ សពជនរង គ្រោះរួចមក សមត្ថកិច្ចបានប្រគល់ទៅឱ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ដោយក្ដីអាលោះអាល័យជាទីបំផុតចោល ប្រពន្ធនិងកូន រស់នៅតែពីរនាក់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP