(ជប៉ុន)៖ ជនសង្ស័យម្នាក់ ត្រូវប៉ូលិសនៅទីក្រុងតូក្យូចាប់ខ្លួន ដោយចោទពីបទប្លន់ បន្ទាប់ពីគេបានយកកាំបិតភ្ជង់ ម្ចាស់ហាងមួយកន្លែង បញ្ជាឲ្យយកប្រាក់ចេញមកឲ្យខ្លួន រួចក៏ចាប់ចងដៃជើងម្ចាស់ហាងទៀតផង។
លោក Katsutoshi Ozaki អាយុ២៩ឆ្នាំ បានប្លន់យកប្រាក់អស់ចំនួន ១,៧៥ លានយ៉េន ស្មើនឹង ១៧,៥០០ដុល្លារ ពីជនរងគ្រោះ រួចក៏គេចចេញបាត់ទៅ ពេលនោះម្ចាស់ហាង បានទូរស័ព្ទរាយការណ៍រឿងនេះ ទៅសមត្ថកិច្ច តែពួកគេមិនអាចចាប់ខ្លួន Ozaki បានទេ រហូតដល់ជនសង្ស័យត្រឡប់មក ហាងវិញ ដើម្បីសុំអភ័យទោស ពីជនរងគ្រោះ ចំពោះអ្វីដែលគេបានធ្វើ ក៏ត្រូវប៉ូលិសចាប់តែម្តង។
Ozaki សារភាពថា ខ្លួនធ្វើនេះ ព្រោះគ្មានប្រាក់សងបំណុលគេ តែក្រោយមកក៏សោកស្តាយអ្វី ដែលខ្លួនបានប្រព្រឹត្ត ទើបត្រឡប់មកសុំទោសម្ចាស់ហាង និងបុគ្គលិកដែលខ្លួនបានប្លន់ប្រាក់ តែក៏ត្រូវចាប់ខ្លួនបែបនេះ។ ទោះបីចាប់ខ្លួនជនល្មើសបានក្តី តែប្រាក់ដែលគេប្លន់យកទៅ មិនអាចយកបានវិញឡើយ ព្រោះ Ozaki បានយកទៅសងម្ចាស់បំណុល បាត់ទៅហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី