CamNews

ភាពយន្ត 

ខ្សែភាពយន្ត “កប៉ាល់តៃហោង” ពាំនាំនូវភាពភ័យខ្លាចថ្មីមកកាន់ទស្សនិកជន

ថ្មីៗនេះខ្សែភាពយន្តថ្មីមួយទៀតបានមកដល់ក្នុងរោងភាពយន្តកម្ពុជាដែលមានចំណងជើងថា “កប៉ាល់តៃហោង”។ ខ្សែភាពយន្តនេះគឺជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង ឆ្លាមទឹករាក់/The Shallows ដែលចេញកាលពីឆ្នាំមុន។ ជាមួយខ្សែភាពយន្តថ្មីនេះផងដែរ ទស្សនិកជននឹងទទួលបាននូវអារម្មណ៍ប្លែកនៃ ការបំភ័យយ៉ាងសាហាវពីព្រលឹងខ្មោចតៃហោង នៅលើកប៉ាល់មួយ។

 

គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត “កប៉ាល់តៃហោង” និយាយពីដំណើរកំសាន្ត ក៏ដូចជាការចាប់ផ្ដើមថ្មីរបស់គ្រួសារអ្នកនេសាទ ឬមគ្គទេសចរមួយ បន្ទាប់ពីពួកគេបានទិញនូវកប៉ាល់ម៉ារី ទាំងដែលពួកគេមិនដឹងពីប្រវិត្តរបស់នាងសោះឡើយ។ បន្ទាប់ពីបើចរកប៉ាល់ចេញពីផែមក រឿងចម្លែកៗបានចាប់ផ្ដើមកើតមានឡើងទៅលើក្រុមគ្រួសាររបស់ពួកគេ តែដើម្បីគ្រួសារនិងអនាគត ពួកគេបានសម្រេចចិត្តបន្តដំណើរនៅលើសមុទ្រដ៏ធំល្វឹងល្វើយ ទាំងដែលមិនដឹងថាផ្លូវខាងមុខគឺជាផ្លូវមរណៈ។ ចង់ដឹងថាកប៉ាល់តៃហោងមួយនេះ នឹងព្យាបាទគ្រួសារនេះសាហាវកំរិតណា កុំភ្លេចទៅទស្សនារឿង “កប៉ាល់តៃហោង” ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។