ខ្សែភាពយន្តហុងកុងលំដាប់ហូលីវូដ “Line Walker 2: ខ្សែរយៈជនបង្កប់” ដែលទស្សនិកជនជាច្រើនចាត់ទុកថាជា “Mission: Impossible” ក្នុងប្រទេសហុងកុង ត្រូវបានទទួលបានការសសើរយ៉ាងច្រើនដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តយ៉ាងច្រើនក្នុងប្រទេសចិន។ សាច់រឿងរបស់ខ្សែភាពយន្តនេះនិយាយពីទំនាក់ទំនងបងប្អូនប្រុសរវាងមិត្តភក្ដិក្មេងៗពីរនាក់ដែលត្រូវបានចាប់ជំរិតដោយក្រុមឧក្រិដជនមួយក្រុមហើយត្រូវបានបញ្ជូនធ្វើជាភ្នាក់ងារប៉ូលីស។ ខ្សែភាពយន្ត “Line Walker” ក្នុងឆ្នាំ ២០១៦ ត្រូវបានថតឡើងកន្លែងដ៏គ្រោះថ្នាក់ដែលរុំព័ទ្ធដោយអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសប្រេស៊ីល។ ដោយឡែកនៅក្នុងខ្សែភាពយន្តទី២នេះវិញត្រូវបានថតឡើងនៅពិធីបុណ្យគោជល់មួយនៅក្នុងប្រទេស អេស្ប៉ាញ។ ឈុតបាញ់បោះដ៏ធំមួយនៅក្នុងខ្សែភាពយន្តនេះដែលមានការបំផ្ទុះយានយន្តផងដែរនោះក៏ត្រូវបានថតឡើងនៅដងផ្លូវដ៏មមារញឹកនៅក្នុងប្រទេសមីយ៉ានម៉ា។ គួរបញ្ជក់ផងដែរថាការសម្ដែងរបស់តួអង្គទាំងពីរគឺលោក Louis Koo និងលោក Nick Cheung រលូនល្អធ្វើឲ្យខ្សែភាពយន្តនេះល្អរហូតដល់ទស្សនិកជនសសើរមិនដាច់ពីមាត់។ ខ្សែភាពយន្តហុងកុងបែបវាយប្រហារ “Line Walker 2: ខ្សែរយៈជនបង្កប់” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១០ ខែកញ្ញា នេះហើយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។