CamNews

ព័ត៌មានជាតិ 

សមាសភាព៥រូប ក្លាយជាអ្នកនាំពាក្យថ្មីសម្រាប់ឆ្នាំ២០១៧ ប្រចាំក្រសួងរ៉ែ និងថាមពល

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាម​ពល បានចេញសេចក្តីសម្រេចមួយស្តីពី ការកែសម្រូលសមាសភាពក្រុមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលសម្រាប់ឆ្នាំ២០១៧។

សេចក្តីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ដោយបានចែងក្នុងប្រការ១ នៃសេចក្តីសម្រេច ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានសមាសភាពថ្មីសម្រាប់ឆ្នាំ២០១៧រួមមាន៖ លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ទុន លាន អនុរដ្ឋលេខាធិការ, លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និងលោក ឆែ លីឌីន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការ និងកិច្ចការអាស៊ាន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh