CamNews

ភាពយន្ត 

នរណាជាអ្នកលួចគ្រាប់ពេជ្រឲ្យប្រាកដ? “Saranae: Love You” មានចាក់បញ្ចាំងហើយ

ខ្សែភាពយន្ត Saranae: Love You ដែលទើបនឹងចេញថ្មីៗនេះនឹងធ្វើឲ្យទស្សនិកជនទាំងអស់គ្នាសើចរហូតដល់ហៀរទឹកភ្នែក ដោយសារការលាយបញ្ចូលគ្នានូវទស្សនិកភាពច្រើនប្រភេទនៅក្នុងរឿងតែមួយ។ ជាមួយនឹងតួសម្តែងជាច្រើនរូបដែលបង្កើតឲ្យភាពយន្តនេះអាចមានលក្ខណៈសាច់រឿងពីរបែប ដែលអាចជាឈុតឆាករ៉ូមែនទិច ឬ ឈុតឆាកបែបបាញ់ប្រហារគ្នា។


សាច់រឿងភាពយន្ត Saranae: Love You និយាយអំពីការតាមសងសឹក វាយប្រហារលាយឡំនឹងសំណើច ពេលមិត្តសម្លាញ់ 2 នាក់ រ៉ាំងរ៉េវ និងប៉េងប៉ៅតុង ត្រូវបានគេចោទពីបទលួចពេជ្រដែលមានតម្លៃមហាសាល បានហែកគុកកម្រាស់ក្រាស់ ដើម្បីតាមរកពេជ្រដែលជ្រុះបាត់ ខណៈពេលប៉ូលីសតាមចាប់ពួកគេ ហើយតាមសងសឹកអ្នកដែលលួចពេជ្ររបស់ពួកគេទៅបាត់ នេះហើយគឺជាការចាប់ផ្តើមនៃរឿងកំប្លែងដែលរួមមានបុរសស្រស់សង្ហា Mario Maurer រួមទាំងតារាល្បីៗថៃជាច្រើនរូបទៀតផង។

 

ចុចទីនេះដើម្បីទស្សនា​ trailer




 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។