CamNews

រូបភាពផ្សេងៗ 

រូបភាពដែលបង្ហាញពីភាពឈឺចាប់បំផុត ក្នុងពិភពលោក

មហាជនទូទៅនៅពេលដែលបានមើលរូបភាពទាំងនេះរួច មានអ្នកខ្លះហូរទឹកភ្នែកដោយ
មិនដឹងខ្លួន ព្រោះរូបភាពទាំងនេះវាបានរលឹកនូវរឿងអតីតកាលដែលជាភាពឈឺចាប់បំផុត
ក្នុងឆាកជីវិតេបស់ពួកគេ ។ ទាំងនេះជារូបភាពដែលត្រូវបានពិភពលោកចាត់ទុកថាវាជា
ព្រឹត្តិការណ៍ដែលឈឺចាប់មិនអាចបំភ្លេចបាន ៖

1: ភេរវកម្ម ថ្ងៃ 11/09/2001 នៅសហរដ្ឋអាមេរិច
ព្រឹកថ្ងៃ 11/09/2001 មានយន្តហោះពីរគ្រឿងបានហោះបុកអាគារពាណិជ្ជកម្មពិភពលោក
នៅទីក្រុង New York សហរដ្ឋអាមេរិច ។ អី្វដែលធ្វើអោយមានភាពឈឺចាប់បំផុតនោះមិន
មែនការបំផ្លាញអាគារដ៏ធំនោះទេ តែវាជាការឈឺចាប់ចំពោះផែនការរបស់ភេរវជន
ពួក Al Qaeda ឯណោះទៅវិញ ។


ក្នុងព្រឹត្តិការណ៍នោះមានអ្នករងគ្រោះចំនួន 2974 នាក់ ដែលសុទ្ធសឹងជាអ្នកជំនាញ និង
អ្នកវិនិយោកគិន មកពី​ 90 ប្រទេស ។ ទីផ្សារភាគហ៊ុនត្រូវបានបិទទ្វារ រយៈពេល ។
នេះជាភាពឈឺចាប់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ សហរដ្ឋអាមេរិច ៕

2: រឿងអាស្រូវនៅ Abu Ghraib ក្នុងប្រទេស អ៊ីរ៉ាក់
នៅដើមឆ្នាំ 2004 រូបភាពដែលបង្ហាញពីការធ្វើទារុណកម្មរបស់ កងទ័ពអាមេរិច ទៅលើ
ជនជាតិ អ៊ីរ៉ាក់ នៅក្នុងគុក Abu Ghraib បានធ្វើអោយពិភពលោកមានការឈឺចាប់យ៉ាង
ខ្លាំងចំពោះទារុណកម្មដ៏យុងឃ្នងនេះ ។

ការធ្វើទារុណកម្មពីសំណាក់កងទ័ពអាមេរិច នេះត្រូវបានពិភពលោកថ្កោលទោសយ៉ាង
ខ្លាំងទៅលើលោក George W.Bush ក្នុងសង្រ្គាមនៅ អ៊ីរ៉ាក់ ដែលលោកជាប្រធានាធិបតី
របស់ សហរដ្ឋអាមេរិច ។ គុកនោះត្រូវបានផ្ទេរទៅអោយ អ៊ីរ៉ាក់ ជាអ្នកគ្រប់គ្រងវិញចាប់ពី
ខែ កុម្ភៈ ឆ្នាំ 2009​ ជាមួយនឹងឈ្មោះថ្មី Baghdad prison Center ។

3: ក្មេងៗ Afghanistan រងគ្រោះដែលបង្ករឡើងដោយសង្រ្គាម
រូបភាពក្មេងៗដែលទទួលរងទុក្ខនៅក្នុងតង់ដ៏កំសត់ បានធ្វើអោយមនុស្សភាគច្រើនស្រក់
ទឹកភ្នែកអាណិតយ៉ាងខ្លាំង ។

តាមរយៈរូបភាពនេះបានបង្ហាញពីការ រត់ភាសខ្លួនចេញពីប្រទេសដើម្បីគេចពីសង្រ្គាម ។

4: ការបាត់បង់ជីវិតនៅ Bhopal ប្រទេសឥណ្ឌា ដែលបង្ករដោយសារធាតុគីមី
នៅឆ្នាំ 1984 មានគ្រោះថ្នាក់សំលាប់រង្គាលមួយនៅក្នុងប្រទេសឥណ្ឌាដែលបង្ករឡើងដោយ
រោងចក្រ Union Carbide ដែលរោងចក្រនោះបានបញ្ចេញសារធាតុគីមីប្រមាណ 40 តោន
ប្រភេទ MIC (methyl isocyante) ដែលសំលាប់មនុស្សជាង 35000 នាក់តែក្នុងកំឡុងប៉ុន្មាន
ម៉ោងប៉ុណ្ណោះ ។

ហើយសារធាតុគីមីនេះវានៅតែបន្តបង្ករគ្រោះថ្នាក់ដល់មនុស្ស និងសត្វទាំងឡាយផ្សេង
ទៀតដោយសារចំហាយរបស់វា ។

5: គ្រោះអត់ឃ្លាននៅ Biafra
នៅពេលប្រជាជន Igbos នៃប្រទេស Biafra នៅភាគខាងកើតប្រទេស នីហ្ស៊េរីយ៉ា
បានប្រកាស ឯករាជ្យរបស់ខ្លួននៅឆ្នាំ 1967 រួចមកប្រទេសថ្មីនេះត្រូវបាន ប្រទេស
នីហ្ស៊េរីយ៉ា បិទច្រកសេដ្ឋកិច្ចទាំងស្រុង ។

ការបិទច្រកនេះ បានធ្វើអោយមានគ្រោះអត់ឃ្លានយ៉ាងធំមួយកើតឡើងនៅក្នុងប្រទេស
Biafra ដែលមានប្រមាណជាង 1 លាននាក់បានបាត់បង់ជីវិត ចំពោះអ្នកនៅរស់រានគឺ
មានសភាពស្គម និងប្រឈមនឹងជំងឺជាច្រើន ។

6: ការឆេះរង្គាលមួយនៅ ​Boston
កាលកំឡុងថ្ងៃទី 22/07/1975 លោក Stanley J. Forman ជាអ្នកសារពត៌មានមួយរបស់
Boston Heral American បានទទួលពត៌មានស្តីពីការឆេះរង្គាលមួយនៅឯវិថី Marlborough
ដែលបានបង្ករមហន្តរាយយ៉ាងខ្លាំង ។


7: ការស្លាប់រង្គាលនៅ Buchenwald
នៅឆ្នាំ​ 1937 លិទ្ធិផ្តាច់ការនៅ អាល្លឺម៉ង់ បានសង់ជុំរុំមួយនៅ Buchenwald នៃ Weimar
ប្រទេសអាល្លឺម៉ង់ ។ ពីឆ្នាំ 1937 ដល់ថ្ងៃដែល អាល្លឺម៉ង់ ត្រូវបានរំដោះមានមនុស្សប្រមាណ
ជាង 43 ពាន់នាក់ជាជនជាតិ ជ្វីបត្រូវបានសំលាប់ ។

ជំរុំនោះបានក្លាយជាកន្លែងប្រវត្តិសាស្រ្តរបស់ អាល្លឺម៉ង់ដែលបានប្រើ លិទ្ធិផ្តាច់ការសំលាប់
រង្គាលទៅលើ ជនជាតិ ជ្វីប ។

8: សពក្មេងអនាថានៅ ឥណ្ឌា

នេះជារូបភាពសាកសពរបស់ក្មេងអនាថាដែលបង្ករដោយរោងចក្រ Union Carbide
ក្នុងប្រទេសឥណ្ឌា ។ រូបភាពនេះឆ្លុះបញ្ចាំងអោយឃើញពីឥទ្ធិពលរបស់សារធាតុគីមី
ដ៏សាហាវដែលគេមិនទាន់ដឹងថាវាជាប្រភេទអ្វីពិតប្រាកដ ។

9: ការរត់គេចពីការចោលគ្រាប់បែក napalm ក្នុងប្រទេសវៀតណាម

រូបភាពនេះបង្ហាញពីក្មេង 5នាក់ជាជនជាតិវៀតណាម កំពុងតែរត់គេចពីការចោលគ្រាប់
បែក napalm ដែលបង្ករដោយកងទ័ពអាមេរិច ក្នុងសង្រ្គាមរវាង អាមេរិច និងវៀតណាម ។

10: ការបូជាដុតខ្លួនឯង ដើម្បីប្រឆាំងរបបដឹកនាំ

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី11​ ខែ មិថុនា ឆ្នាំ 1963 នៅកែងផ្លូវមួយក្នុងប្រទេស
វៀតណាម គឺកែងផ្លូវ Phan Dinh Phung និង Le Van Diet ដែលសព្វថ្ងៃឈ្មោះថា CMT8-
Nguyen Dinh Chieu ។ ការប្រឆាំងពីសំណាក់ព្រះសង្ឃព្រះនាម Thich Quang Duc បាន
បូជាព្រះកាយប្រឆាំងរបបដឹកនាំរបស់លោក Ngo Dinh Diem ។
ហេតុការណ៍នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ នយោបាយនិង វប្បធម៌ប្រពៃណី ៕

Tags: