CamNews

តន្រ្តី តារា 

មូលហេតុដែលTOPត្រូវបានអ្នកគាំទ្រស្រីចោលគ្រាប់ផ្កាឈូករ័ត្នដាក់



ការលេចមុខរបស់ក្រុម Big Bang ក្នុងកម្មវិធី Night by Night របស់ SBS កាលពីថ្មីៗនេះ គឺមានបញ្ហាកើត ឡើង ដោយមានអ្នកគាំទ្រស្រីម្នាក់បានចោល គ្រាប់ផ្កាឈូករ័ត្ន ទៅលើមិត្តរួមក្រុមរបស់ Big Bang គឺ TOP ។


មិត្តរួមក្រុមរបស់ TOP បានប្រាប់ថា អ្នកគាំទ្រស្រីរូបនោះ បានស្រែកខ្លាំងៗថា ចាំខ្ញុំអោយច្បាស់ ចាំខ្ញុំអោយច្បាស់ ហើយបន្ទាប់មក ក៏ចោលគ្រាប់ផ្កាឈូករ័ត្នទៅលើរូប TOP ។ បន្ទាប់មក TOP បានសួរទៅ កាន់អ្នកគាំទ្រស្រីរូបនោះថា ហេតុអ្វីបានធ្វើដូច្នេះ? ហើយអ្នកគាំទ្រស្រីរូបនោះក៏បានឆ្លើយដោយស្មោះត្រង់ថា គេបានឃើញ ក្រុមអ្នកគាំទ្ររបស់ Kang Dong Won បានធ្វើការទះកំភ្លៀងទៅលើរូបគេ ហើយបន្ទាប់មក Kang Dong Won បាននិយាយថា ខ្លួនចាំអ្នកគាំទ្ររូបនោះយ៉ាងច្បាស់។ ឃើញដូច្នេះអ្នកគាំទ្រស្រី រូបនេះក៏បាន ធ្វើការចោលគ្រាប់ផ្កាឈូករ័ត្នទៅលើរូប TOP ដើម្បីអោយ TOPចាំរូបគេ។ បន្ទាប់ពីការសាកសួររូចមក TOP ក៏បានយកពីចេតនារបស់អ្នកគាំទ្រខ្លួន ធ្វើហើយក៏បានអោយហត្ថលេខា ដល់កញ្ញារូបនោះ ហើយបានប្រាប់នាងថា កុំធ្វើដូច្នេះទៀតណា ព្រោះអាចធ្វើអោយអ្នកគាំទ្រផ្សេងទៀត ធ្វើតាម។

Tags: