តារាប្រុសស្រស់សង្ហាទាំងបីរូបនេះ សម្រេចចិត្ដបន្ដកុងត្រារបស់ខ្លួនជាមួយនឹងស្ថានីយ៍ទូរទស្សន៍ Thai channel 7 និងថែមទាំងមានខ្សែភាពយន្ដថ្មីៗ ដែលត្រូវថតទៀតផង ។
លោក Mik Thongraya
នៅវេលាចុងក្រោយនេះ តារាប្រុសស្រស់សង្ហាលោក Mik Thongraya បានផ្ដល់បទសម្ភាសន៍ដល់ អ្នកកាសែត ។ តារាប្រុសរូបនេះ បានលើកឡើងថា លោកទើបតែចុះកុងត្រាជាថ្មីជាមួយស្ថានីយ៍ទូរទស្សន៍ខាងលើ ។
លោក Weir Sukollawat
ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 បានប្រកាសថាកំពូលតារាសម្ដែងលោក Weir Sukollawat បានយល់ព្រមចុះកុងត្រាជាមួយនឹងក្រុមហ៊ុនយើង ហើយលោកនឹងមានខ្សែភាពយន្ដចំនួន ២ រឿង ដែលនឹងថត ក្នុងពេលឆាប់ៗនេះ ។
លោក Thanwa Suriyajak
តាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅដើមខែមេសា ឆ្នាំ ២០២០ លោក Thanwa Suriyajak បានសារភាពថា លោកបានចុះកុងត្រាថ្មីជាមួយស្ថាន៍ទូរទស្សន៍ Thai Channel 7 រយៈពេល ៣ ឆ្នាំ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate