សៀមរាប : មេបញ្ជាការអាវុធហត្ថ ខេត្តសៀមរៀប លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ មានករណី ក្រុមចោរ បានគាស់ម៉ាស៊ីន ATM របស់ធនាគារ ANZ និងកាណាឌីយ៉ា នៅជិតហាង Lucky ក្រុងសៀមរាប ខេត្តសៀមរាប យកអស់លុយ មួយចំនួន តែលោកមិនទាន់អាចបញ្ជាក់ថា មានទំហំប៉ុន្មាននៅឡើយទេ ខណ:ដែលមានសេចក្តីរាយការណ៍មកថា ទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ ត្រូវបានបាត់បង់ ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅពេលនេះកម្លាំង សមត្ថកិច្ច បាននិងកំពុង ធ្វើការស្រាវជ្រាវ លើករណីនេះ ដោយសារនៅមានភាពស្រពិចស្រពិលខ្លះនៅឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល