CamNews

ព័ត៌មានជាតិ 

បើករថយន្តឡើង ប៉ុងឲ្យគេលាង ជ្រុលទៅបុកអ្នក ស៊ីញ៉ូផ្ទុបជញ្ជាំង ស្លាប់ទាំងព្រឹក ម្ចាស់រថយន្ត រត់ប្រូច

ខេត្តបន្ទាយមានជ័យ៖ កម្មករលាងរថយន្តម្នាក់ នៅចំណុចក្រោយ ធនាគារអេស៊ីលីដា ៥០ម៉ែត្រ
ក្នុងភូមិបាលិលេយ្យ១ សង្កាត់ /ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវរថយន្តបុកស្លាប់ទាំង
ព្រឹក ខណះដែល ជនរងគ្រោះ កំពុងឈរស៊ីញ៉ូរថយន្ត ឲ្យឡើងប៉ុង ដើម្បីលាងទឹក ស្រាប់តែត្រូវ
ម្ចាស់ រថយន្តជ្រុលចង្កូត ទៅបុក ផ្ទុបជញ្ជាំងបែកថ្លើមស្លាប់ កាលពីវេលាម៉ោង៨និង៤៥នាទី ព្រឹក
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ រួចម្ចាស់រថយន្តបានរត់គេចខ្លួនដោយសុវត្ថិភាព និងមិនបានរំខាន
ដល់សមត្ថកិច្ចឡើយ។

ជនរងគ្រោះមានឈ្មោះ យ៉ាន់ យ៉ុន ភេទប្រុស មានស្រុកកំណើតនៅភូមិ ក្បាលហុងថ្មី ឃុំល្វា ស្រុក
ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករលាង រថយន្តនៅចំណុច ខាងលើ។ ជនបង្កម្ចាស់រថយន្ត

ដែលបុកគេ ហើយរត់បាត់ មិនទាន់ស្គាល់អត្តសញ្ជាណទេ តែនៅកន្លែងកើតហេតុ បានបន្សល់ទុក
រថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-5542 ។

សាក្សីចោមរោមមើល ហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកតាកូម៉ា
ចង្កូតឆ្វេង ពណ៏ទឹកប្រាក់ បានចូលមកការ៉ាស់ ដើម្បីលាង ភ្លាមនោះកម្មករ រងគ្រោះបានរត់ ឡើងទៅ
ស៊ីញ៉ូ ដើម្បីឲ្យរថយន្តឡើងប៉ុងលាង ស្រាប់តែពេលនោះម្ចាស់ រថយន្តបានបន្ថែមល្បឿនលឿន ស្លេវ
ហើយក៏ជ្រុល ទៅបុកជនរងគ្រោះផ្ទះជញ្ជាំងផ្ទះបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុភ្លាមគេបាលឃើញប្រជាពលរដ្ឋ នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះជួនអន្ត-
រាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែរ តែអកុសល្យពេលទៅតាមផ្លូវ ជនរងគ្រោះ បានដាច់
ខ្យល់ស្លាប់បាត់ ទៅហើយ ។ បច្ចុប្បន្នសពត្រូវបានថៅកែកន្លែង លាងរថយន្តរៀបចំទុកដាក់ ដើម្បីឲ្យ
សាច់ញាត់មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ