CamNews

តារា 

Lady Gaga បង្ហាញមុខជាថ្មីនៅ កាណាដា

បន្ទាប់ពីបញ្ចប់ការសំដែងនៅឯ catwalk ក្រុងប៉ារីស ប្រទេសបារាំង Lady Gaga ក៏មាន
មុខជាថ្មីនៅឯ ព្រលានយន្តហោះប្រទេស កាណាដា ដើម្បីនឹងរៀបចំការសំដែងជាថ្មី
នៅទីនោះ ។ នៅឯព្រលានយន្តហោះ Lady Gaga បានបង្ហាញនូវឈុតសំលៀក​ដ៏ប្លែក
ផ្សេងទៀតគឺមានលក្ខណៈជាឈុតធ្វើឡើងពីស្បៃដែលអាចមើលឃើញសាច់ទៀតផង ។

ប៉ុន្តែមិនសូវមានការភ្ញាក់ផ្អើលពីមហាជនប៉ន្មានទេ ដោយសារតែពួកគេដឹងថាការល្បី
ល្បាញរបស់នាងគឺដោយសារការបង្ហាញនូវអ្វីដែលប្លែក​ ដែលសិចស៊ី យ៉ាងនោះឯង ក៏
អាចនិយាយបានថាវា​ជាទំលាប់របស់នាងទៅហើយ ក្នុងការទាក់ទាញចំនាប់អារម្មណ៍ពី
មហាជន ។







Lady Gaga ជាតួសំខាន់ក្នុងការបង្ហាញម៉ូដនៅទីនោះ ។ មុនពេលការបង្ហាញនាងបាន
បង្ហាញមុខនៅហាងមួយឈ្មោះ Maxim ជាមួយសំលៀកបំពាក់ដ៏សិចស៊ី បានធ្វើអោយ
អ្នកធ្វើការនៅទីនោះមានការខឹងចំពោះនាងយ៉ាងខ្លាំង ដោយហេតុទីនោះជាកន្លែងដែល
មានឈ្មោះល្បីទាំង សីលធម៌ និង ការស្លៀកពាក់សមរម្យ កន្លងមក​ ។


Tags: