CamNews

ព័ត៌មានជាតិ 

ជេរផ្អើល Facebook ព្រោះតែភ្ញៀវទេសចរម្នាក់ ឈរនោមទាំងមិនញញើត ដាក់ប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ ៖​ រយៈពេលមិនដល់ ២៤ម៉ោងចុងក្រោយនេះ បើយោងតាមបណ្តាញទំនាក់ទំនងសង្គម យក្សហ្វេសប៊ុកនៅស្រុកខ្មែរ បានឲ្យដឹងថា ពលរដ្ឋកម្ពុជា មានការខឹងសម្បារជាខ្លាំង រហូតធ្លោយពាក្យ រិះគន់មិនសំចៃមាត់ ក្រោយបុរសម្នាក់ ត្រូវបានគេប្រមាញ់រូបភាពបាន ថាបានឈរនោម យ៉ាងគគ្លើន បំផុត ដាក់ប្រាង្គប្រាសាទរបស់ខ្មែរយើង។


យោងតាមហ្វេសប៊ុកផូស ពីគណនីដែលមានឈ្មោះថា Thara Bun ខណៈត្រូវបានគេកត់សម្គាល់បាន ថាជាមគ្គុទេសទេសចរណ៍នោះឲ្យដឹងថា "នៅថ្ងៃ ២០ធ្នូ ២០១៦នេះ មានភ្ញៀវទេសចរដ៏គម្រក់មួយរូប បានមកទស្សនាប្រាសាទអង្គរវត្ត ។ ខ្ញុំ និងភ្ញៀវរបស់ខ្ញុំ (ភ្ញៀវទេសចរ) ព្យាយាមបញ្ឈប់គាត់ ពីការ ប្រព្រឹត្តិអំពើមិនសមទំនង នោមដាក់ប្រាសាទ និងចង្អុយបង្ហាញទីតាំងបង្គន់អនាម័យ ដែលមានចម្ងាយ ត្រឹមតែ ២០០ម៉ែត្រ ពីទីតាំងកើតហេតុនោះ ប៉ុន្តែ​គាត់ធ្វើព្រងើយ។ ជាលទ្ធផល ភ្ញៀវទេសចរខ្ញុំបាទដែល​ ជនជាតិអូស្រ្តាលីនោះ បានគប់ដបទឹកសុទ្ធដាក់រូបគាត់" ។ គួររំឮកថា ផូសខាងដើមនេះហើយ ដែលបាននាំមកនូវពាក្យរិះគន់ជាខ្លាំងក្នុងបណ្តាញសង្គម ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមភាគ ច្រើនទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ធ្វើបទអន្តរាគមន៍៕





ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: social news local news