CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនមន្ត្រីយោធា និងប្រពន្ធ បង្កប់សេវាផ្លូវភេទ ក្នុងកន្លែងម៉ាស្សា

ភ្នំពេញៈ មន្ត្រីយោធាម្នាក់ រួមនិងប្រពន្ធ ត្រូវបានព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួន បន្ទាប់ពីសហការជាមួយ កម្លាំង សមត្ថកិច្ចជំនាញ ឆែកឆេររកឃើញបង្កប់ការ បម្រើសេវាផ្លូវភេទ ក្នុងកន្លែងម៉ាស្សា របស់ខ្លួនស្ថិតនៅទីតាំង ផ្ទះលេខ៥៣ ផ្លូវលេខ១១៣ ក្រុម១ ភូមិ៥ សង្កាត់បឹងកេកងទី៣ ខណ្ឌចំការមន។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅម៉ោង២២និង៣០នាទី ថ្ងៃទី២២ ខែកញ្ញាលោក ព្រះរាជអាជ្ញារង សៀង សុខ បានដឹកនាំកម្លាំងចម្រុះ រួមមាន នាយកដ្ឋានជួញដូរមនុស្ស សាលាសង្កាត់ និងនគរបាល ប៉ុស្តិ៍បឹងកេកងទី៣ ចុះធ្វើការឆែកឆេរកន្លែង ម៉ាស្សាកោសជប់នៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ ក្រុម១ ភូមិ៥ សង្កាត់បឹងកេងកង
ទី៣ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បានបន្តទៀតថា ម្ចាស់ផ្ទះ ឈ្មោះ ញឹប សៀកទ្បេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរយោធា និងប្រពន្ធឈ្មោះ ស្រី ម៉ៃ អាយុ៤៦ឆ្នាំ ត្រូវបានព្រះរាជអាជ្ញាសម្រេចឃាត់ខ្លួន បន្ទាប់ពីរកឃើញនារីជាជនរងគ្រោះ ចំនួន៤នាក់ និងវត្ថុតាងមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងសេវាកម្មបម្រើផ្លូវភេទ។

សូមបញ្ជាក់ថា បច្ចុប្បន្នមនុស្ស និងវត្ថុតាងត្រូវបានយកទៅនាយកដ្ឋានជួញដូរមនុស្សដើម្បី ចាត់ការបន្ត។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP