CamNews

តារា 

តារាស្រីជើងចាស់ ចេញមុខប្រកាសប្រាប់រឿងសំខាន់មួយដល់មហាជន ក្រោយបាត់មុខយូរ

ព័ត៌មានកំសាន្ត ៖ តារាសម្តែង Yvonne Lim បានប្រកាសប្រាប់មហាជនជាសាធារណៈថា នាងកំពុងរំពឹងទុកថា នឹងមានកូនទី ២ របស់នាងជាមួយនិងប្តីរបស់នាង គឺ Alex Tien ក្នុងពេលឆាប់ៗនេះ ។ 

តារាស្រីវ័យ ៣៩​ឆ្នាំរូបនេះ បានបង្ហោះរូបថតរបស់នាង ប្តីរបស់នាង និងកូនប្រុសម្នាក់ដែលមានឈ្មោះថា AJ ហើយមើលទៅគ្រួសាររបស់នាងហាក់បីដូចជាមានសុភមង្គលខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែង Yvonne Lim សព្វថ្ងៃនេះកំពុងរស់នៅកោះតៃវ៉ាន់ជាមួយនិងក្រុមគ្រួសាររបស់នាង ។

ហើយមិនប៉ុន្មានថ្ងៃកន្លងផុតទៅនេះទេ អ្នកនាង Yvonne ដែលជាតារាសម្តែងជើងចាស់មួយរូបបានសរសេរថា "កូនប្រុស AJ ពិតជាសប្បាយរីករាយណាស់ពីព្រោះគេជិតមានប្អូនម្នាក់ទៀតហើយ" ។ 

អ្នកនាង Yvonne បានបន្ថែមទៀតថា នាងរំពឹងនឹងយកកូនទី នៅក្នុងខែមករា នាឆ្នាំក្រោយនេះ បន្ទាប់ពីកូនច្បងរបស់នាងធំដឹងក្តីជាងនេះបន្តិចសិន ៕







ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop