CamNews

កំសាន្ត 

ដៃគូសម្ដែងប្រុសស្រីប្រចាំ Thai TV3 ដែលអ្នកគាំទ្រអន្ដរជាតិ ប្រាថ្នាឱ្យសម្ដែងរួមគ្នាម្ដងទៀត ក្នុងខ្សែភ

រូបសម្រស់ និងទេពកោសល្យសម្ដែងរបស់តារាប្រុសស្រី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញចិត្ដអ្នកទស្សនា ឱ្យលង់ស្នេហ៍ និងតាមដានទស្សនារាល់ខ្សែភាពយន្ដ ដែលតារាទាំងនោះសម្ដែង ។ ជាក់ស្ដែង ទស្សនិកជន ក្នុងបណ្ដាប្រទេស ដែលនិយមទស្សនាខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ប្រាថ្នាចង់ឃើញ តារាប្រុសស្រីទាំងនេះ ចាប់ដៃគូសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មីបន្ដទៀត ដោយសារពួកគេពេញចិត្ដនឹងរូបសម្បត្ដិ និងទេពកោសល្យសម្ដែងរបស់តារាទាំងនេះ  ៖

លោក Mark Prin និងកញ្ញា  Yaya Urassaya



គូស្នេហ៍ក្នុងខ្សែភាពយន្ដភាគនេះ បានចាប់ដៃគូសម្ដែងជាមួយគ្នាដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Tawan Deard” កាលពីឆ្នាំ ២០១១ ។ ក្រោយមកទៀត អ្នកទាំងពីរ បានចាប់ដៃគូសម្ដែងម្ដងទៀត ក្នុងខ្សែភាពយន្ដភាគ ឆ្នាំ ២០១៧ រឿង “Kluen Cheewit” ។ តាមរយៈភាពស៊ីមេទ្រីនឹងគ្នាគួរឱ្យកត់សម្គាល់ ទស្សនិកជនអន្ដរជាតិជាច្រើន ប្រាថ្នាចង់ឃើញតារាទាំងពីរនេះ ចាប់ដៃគូសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដថ្មី នាពេលឆាប់ៗ នេះ ។

លោក James Jirayu និងកញ្ញា Bella Ranee



លោក James Jirayu និងកញ្ញា  Bella Ranee បានសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគចំនួនពីររឿងគឺរឿង “Khun Chai Puttipat” និងរឿង “Padiwarada” ។ មិនតែប៉ុណ្ណោះ ពួកគេសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដផ្ទុះខ្លាំងឆ្នាំ ២០១៩ រឿង  “Krong Karm” ។ ទស្សនិកជនអន្ដរជាតិ ជាច្រើន កំពុងទន្ទឹងរង់ចាំ ការចូលខ្លួនមកសម្ដែងរួមគ្នា ក្នុងខ្សែភាពយន្ដថ្មីរបស់តារាប្រុសស្រីទាំងពីរនេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates