CamNews

កំសាន្ត 

គូស្នេហ៍តារាប្រុសស្រីពីរគូនេះ ពិតជាមានពេលវេលាផ្អែមល្ហែមនឹងគ្នាណាស់ នៅខែមិថុនានេះ

ស្នេហាប្រាកដជាផ្អែមល្អែម ប្រសិនបើដៃគូបានចំណាយពេលនៅជាមួយគ្នាយ៉ាងស្និទ្ធស្នាល ។ ជាក់ស្ដែងគូស្នេហ៍តារាថៃល្បីឈ្មោះទាំងពីរគូនេះ បានចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងគ្នា នៅក្នុងខែមិថុនា ឆ្នាំ ២០២១ នេះ ។

លោក Mark Prin និងកញ្ញា  Kimmy Kimberley Anne Woltemas



មួយរយៈពេលចុងក្រោយនេះ លោក Mark Prin និងកញ្ញា Kimmy Kimberley Anne Woltemas បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ពួកគេ នៅលើបណ្ដាញ Instagram នៅពេលពួកគេទាំងពីរ ធ្វើដំណើរកម្សាន្ដរួមគ្នា ទៅកាន់ខេត្ដមួយ ។ នៅក្នុងរូបថត ពួកគេទាំងពីរ ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ និងសាងពេលវេលាអនុស្សាវរីយ៍រួមគ្នា នៅថ្ងៃចុងសប្ដាហ៍របស់ពួកគេ ។




លោក Nadech Kugimiya និងកញ្ញា Yaya Urassaya



នាពេលថ្មីៗនេះ គូស្នេហ៍ដ៏ស័ក្ដិសមនឹងគ្នាមួយគូ គឺលោក Nadech Kugimiya និងកញ្ញា Yaya Urassaya ត្រូវបានគេឃើញ ធ្វើដំណើរកម្សាន្ដដ៏សប្បាយរីករាយជាមួយគ្នា នៅក្នុងខេត្ដ Khao Yai ។ ពួកគេទាំងពីរ បានកម្សាន្ដសប្បាយជាមួយនឹងការជិះកង់ និងធម្មជាតិដ៏ស្រស់ស្អាត នៅទីនោះ ។ នៅថ្ងៃទី ១៧ នេះ តារាស្រីយ៉ាយ៉ា បានបង្ហោះរូបថតគួរឱ្យស្រឡាញ់របស់នាង ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត នៅលើបណ្ដាញ Instagram របស់នាង ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates