CamNews

តារា 

អ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្មជាមួយនិងអាកប្បកិរិយាព្រះសង្ឃខ្មែរ មួយអង្គ

ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្ម ជាមួយនឹងវីដេអូ​ ព្រមទាំងអាកប្បកិរិយាមិនសមរម្យរបស់ ព្រះសង្ឃខ្មែរ មួយអង្គ ។ 

ក្នុងនោះផងដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅបណ្តាញសង្គមហ្វេសប៊ុកថា "ការពិតមិនចង់​ Share នាំចង្អៀតទេ​ តែក្នុងនាមជាខ្មែរកាន់សាសនាព្រះពុទ្ធ​ថែមទាំងគោរពស្ម័គ្រស្មោះអស់ពីចិត្ត​ ពិតជាមិនសប្បាយចិត្តទេនៅពេលដែលឧស្សាហ៍ឃើញគេយកស្បង់ចីវរដែលគ្រប់គ្នាមិនថាចាស់ក្មេង​ ឬឋានៈប៉ុណ្ណាតែងលត់ជង្គង់ក្រាបសំពះដល់ធរណី​ មកស្រោបពីក្រៅខ្លួនបុគ្គលអសីល​បែបនេះ​ជាហូរហែរតែគ្មានឃើញវិធានការណ៍ណាមួយមកទប់ស្កាត់​ និងលប់បំបាត់បានសោះ​ ? ?" ។ 


អ្នកនាងបន្តទៀតថា "ផ្ទុយទៅវិញ​បែរជាកើតមានប្លែកៗ​ ដូចករណីនេះ​...តើមកពីច្បាប់ធូរលុងពេក​ ឬមកពីអ្នកកាន់ច្បាប់មិនច្បាស់លាស់​ ? ? ? ខ្ញុំមាន​យោបល់នេះគឺដើម្បីទាំងអស់គ្នា​ និងការពារសាសនា​ព្រះពុទ្ធដែលជាសាសនារដ្ឋ​ប៉ុណ្ណោះ គ្មានបំណងអវិជ្ជមានណាមួយទេ​ តែបើជនណាហ៊ានយកសម្តីខ្ញុំនេះទៅកាឡៃសាច់រឿងក្នុងន័យអាក្រក់ដូចកាលរឿងលុយខ្មែរទៀត​ គឺជន​នោះជាជនបំផ្លាញជាតិ​ " ។ 

ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


ដោយ ៖ គន្ធា