ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បានបង្ក្រាបជាក់ស្តែង ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាព ឆក់ខ្សែក របស់ជនបរទេស មិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៩៥EO ផ្លូវ១៤៨ ក្រុម២៨ មណ្ឌល៥ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ យឹម ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ និងទី២ ឈ្មោះ ម៉ាពុទ្ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យព្រះសីស៊ីវត្ថ ស្នាក់នៅផ្ទះ១០៧អឺ ផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយមានករណីកើតឡើងភ្លាម កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ដែលកំពុងចុះល្បាត នៅក្បែរនោះ បានដេញចាប់ បាននៅផ្ទះលេខ៣២អឺ ផ្លូវ១៧៤ ភូមិ១៤ សង្កាតផ្សារថី្ម៣ រួចបានបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងតាមនិតិវិធី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល