CamNews

ព័ត៌មានជាតិ 

រថយន្ដដឹកឥដ្ឋ ដាច់កាឡេក្រឡាប់ ចាក់ ឥដ្ឋចោល ពេញផ្លូវ

ភ្នំពេញ ៖ រថយន្ដប្រភេទហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកឥដ្ឋពេញបានក្រឡាប់ចាក់ ឥដ្ឋចោល
ពេញផ្លូវ ដោយសារតែដាច់កាឡេ ប៉ុន្ដែសំណាងល្អ មិនរងគ្រោះថ្នាក់ដល់អ្នក បើកបរ ។

គ្រោះថ្នាក់ចរាចរដោយខ្លួនឯងខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង ០៥នាទី
ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅខាង លិចស្ពានព្រែកព្នៅ ក្នុងសង្កាត់ ព្រែកតាសេក
ខណ្ឌឫស្សីកែវ នៅពេលដែល រថយន្ដដឹកឥដ្ឋមួយគ្រឿងនេះ ខំប្រឹងឡើង លើស្ពានព្រែកព្នៅ
ស្រាប់តែដាច់កាឡេក្រ ឡាប់តែម្ដងទៅ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ
២០១៣ រថយន្ដប្រភេទហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាក លេខតាកែវ 3A-
1278 បើកបរក្នុងទិស ដៅពីកើតទៅលិច ដោយឆ្លងកាត់ព្រែកព្នៅ ប៉ុន្ដែនៅពេលដែល កំពុង
ធ្វើដំណើរឆ្លង បូក រួមទាំងទម្ងន់ឥដ្ឋធ្ងន់រាប់តោននោះ ស្រាប់តែ រថយន្ដដាច់កាឡេ បណ្ដាលឱ្យ
ក្រឡាប់ចាក់ ឥដ្ឋចោលពេញផ្លូវតែម្ដងទៅ ប៉ុន្ដែគ្រោះថ្នាក់ ខាង លើនេះ មិនបណ្ដាលឱ្យអ្នក
បើកបរនិង ព្រូរថយន្ដឈ្មោះចាន់ អាយុ២៨ឆ្នាំ រស់នៅ ស្រុកត្រាំកក់ ខេត្ដតាកែវ រងគ្រោះថ្នាក់
នោះឡើយ ។

បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅជួយអន្ដរាគមន៍ និងស្ទូច យកឥដ្ឋ
ចេញកុំឱ្យនៅពេញ លើផ្លូវនាំឱ្យពិបាក ធ្វើដំណើររបស់ ប្រជាពលរដ្ឋ ៕

Photo by DAP-NEWS


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ