CamNews

ព័ត៌មានជាតិ 

Update: អគ្គិភ័យដែលឆេះ ការ៉ាស់សាំង សូគីមិច នៅមុខផ្សារកំពង់ស្ពឺ បានរលត់ហើយ តែទំហំនៃការខូចខាត

(កំពង់ស្ពឺ)៖ អគ្គិភ័យដែលឆេះការ៉ាស់សាំង សូគីមិច ដ៏ធំនៅមុខផ្សារកំពង់ស្ពឺ ក្រុមច្បារមន គិតត្រឹមម៉ោង១២:៣០ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរលត់ទាំងហើយ ក្រោយពីកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ និងយោធា បានជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់ អគ្គិភ័យជាង ១០គ្រឿង។

ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានរាយការណ៍ថា សម្រាប់ទំហំនៃការខូចខាតវិញ នៅមិនទាន់បានបញ្ជាក់ពីសមត្ថកិច្ចនោះទេ ដោយរង់ចាំការសួរនាំពី ជនរងគ្រោះសិន។ ប៉ុន្តែនៅពេលនេះ កម្លាំងសមត្ថកិច្ច ក៏កំពុងបន្តបាញ់បន្ថែមនៅផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះដែលមានផ្សែងហុយ តែមិនធ្ងន់ធ្ងរនោះទេ។

មូលហេតុនោះត្រូវបានសមត្ថកិច្ច បញ្ជាក់ជាជំហ៊ានបឋមថា អាចបណ្តាលមកពីជាងផ្សាដែក នៅក្នុងស្ថានីយ៍ប្រេងមួយនេះ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh