ទេសចរណ៍ ៖ ឧទ្យានស្ថានទូតបារាំង គឺជាសួនបៃតងធំជាងគេ នៅរាជធានីភ្នំពេញ ដោយលាតសន្ធឹងលើផ្ទៃដី៤,៥ហិចតា។ ក្រៅពីដើមឈើធំៗ នៅក្នុងឧទ្យាននេះក៏មានរក្សាទុក នូវផ្ទាំងថ្មមួយចំនួន នៃអតីតទីស្មសានបារាំងនៅភ្នំពេញ និងអតីតក្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវបានអ្នកនិពន្ធបារាំង François BIZOT ចងក្រងជាប្រវត្តិ នៅក្នុងប្រលោមលោកល្បីមួយ ។ សូមប្រិយមិត្តទាំងអស់ អញ្ជើញមកស្ថានទូត ដើម្បីគយគន់ទេសភាពទីក្រុង ដ៏ស្រស់ត្រកាលប្លែកភ្នែកនេះ នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ខាងមុខ ក្នុងឱកាស #ទិវាបេតិកភណ្ឌអឺរ៉ុប !
ហើយទីនេះក៍ជាកន្លែងសម្រាប់ Selfie ដែលល្អបំផុត សម្រាប់មិត្តយុវវ័យដែលចូលចិត្តថតរូបផងដែរ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Ambassade de France au Cambodge