CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រាជិះម៉ូតូ ដួលសន្លប់ស្តូកស្តឹង នៅតាមមហាវិថី ព្រះនរោត្តម

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមជាមួយអ្នកដំណើរយ៉ាងច្រើនកុះករនាំគ្នា
ឈប់រោមមើល ខណៈដែលរូបគេជិះម៉ូតូលឿន ហើយរេចង្កូតដួលសន្លប់នៅតាមបណ្តោយផ្លូវ
ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៩ និង ៤០នាទីយប់ថ្ងៃទី
០១ ខែមករា ឆ្នាំ ២០១៣។

ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើត
ហេតុគេសង្កេត ឃើញបុរសម្នាក់វ័យជាង ២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ស៊េរី
២០១១ ពណ៌ខ្មៅ ក្នុងល្បឿនយ៉ាង លឿនតាមបណ្តោយមហាវិថីព្រះ នរោត្តម លុះជិះមកដល់
ចំណុចការ៉ាសសាំងកាល់តិច មួយកន្លែងស្រាប់តែរូប គេរេចង្កូតដួលប្រោវតែម្តង បណ្តាលឲ្យ
សន្លប់ស្តូកស្តឹងត្រូវ បានប្រជាពលរដ្ឋលើយកទៅចិញ្ចើមផ្លូវ ដើម្បីសម្រួល សរសៃឲ្យដើរស្រួល
វិញ ហើយបុរសរងរបួសតិចតួច និងម៉ូតូត្រូវរងការខូចខាតស្ទើរទាំងស្រុង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបាន
ទំនាក់ទំនងទៅក្រុម គ្រួសារបុរសម្នាក់នេះ ឲ្យមកទទួលយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ និង
មកទទួលយកម៉ូតូទៅវិញ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ