បើទោះ ខ្លួនជាកីឡាករិនី ក្បាច់គុន Taewondo ប៉ុន្ដែ Zhang Lan Xin មានរូបរាង និងមុខមាត់
មានមន្ដស្នេហ៍ និងមានភាពលេចធ្លោនៅក្នុងចំណោមស្រីស្អាត ប្រការនេះហើយបានជួយឱ្យនាង
ចូលប្រឡូកក្នុងវិស័យសិល្បៈដោយងាយ។
Chinese Zodiac គឺជាខ្សែភាពយន្ដដំបូងដែលមានវត្តមានរបស់កីឡាករិនី ក្បាច់គុន Taewondo
នាង Zhang Lan Xin ។ ដោយសារតែមានរូបរាង និងមុខមាត់ស្រស់ស្អាត ទាក់ទាញ ស្រីស្អាត
ដែលជាកីឡាករិនីក្បាច់គុន Taewondo រូបនេះ ក៏មានឱកាសបង្ហាញខ្លួន នៅក្នុងវិស័យភាពយន្ដ
នៅចិន ហើយ Chinese Zodiac គឺជាខ្សែភាពយន្ដដំបូង ដែល Zhang Lan Xin ចូលរួមសំដែង។
បច្ចុប្បន្ន Zhang Lan Xin មិនត្រឹមតែជាអ្នកគុននិយមប៉ុណ្ណោះទេ នាងក៏ជាអ្នកបង្ហាញម៉ូដដ៏ស្រស់
សោភា និងជាអ្នកសំដែងដ៏អស្ចារ្យផងដែរ។
ថ្វីបើនាងទើបតែបានចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងរយៈពេលខ្លី ប៉ុន្ដែ Zhang Lan Xin បាន
បង្ហាញនូវចំណុចខ្លាំងរបស់ខ្លួន នៅក្នុងវិស័យនេះ។ កត្តាសំខាន់ដែលនាំឱ្យនាងទទួលបានជោគ
ជ័យ គឺដោយសារកំពស់ សម្រស់ ទំនាក់ទំនង និងភាពសិចស៊ីរបស់នាង។
ដោយ ៖ សីហា
ប្រភព ៖ k14