CamNews

តារា 

មិនគួរឲ្យជឿ! ថាកំពូលតារាចម្រៀង ឆន សុវណ្ណរាជ ហ៊ាននិយាយពាក្យចឹងចេញមកសោះ!

ព័ត៌មានកំសាន្ត ៖​ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​ លោក ឆន សុវណ្ណរាជ ដែលជាបុរសសង្ហា និងមានទឹកដមសម្លេងពិរោះ ដែលជាទីពេញចិត្តរបស់មិត្តៗយុវវ័យ ហើយក៏ជាកូនប្រុសដ៏ល្អសម្រាប់អ្នកមានគុណរបស់គាត់ផងដែរ ។ 

ដោយយោងតាមរូបថតនិងចំណងជើងពីគេហទំព័រតាមរយៈគណនី instagram ផ្ទាល់របស់លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះលោកបានបង្ហោះរូបថតជាមួយនិងអ្នកមានគុណរបស់លោក ភ្ជាប់ជាមួយនិងនាឡិកា ​ព្រមទាំង ចិញ្ចៀន ដែលរូបលោកទិញជូនមនុស្សជាទីស្រលាញ់ រីឯចំណងជើងវិញក៏សុីអារម្មណ៍ណាស់ដែរ ដោយលើកឡើងថា "ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញហើយទទួលបានខ្ញុំចង់ឃើញស្នាមញញឹមរបស់លោកទោះតិចក្តីច្រើនក្តីតែនេះជាទឹកចិត្តដែលមានចំពោះលោកអ្នកមានគុណ ជូនពរដល់លោកមានសុខភាពល្អ" ។

សម្តីមួយឃ្លានេះពិតជាន័យមែនទេ ហើយក៏អាចនិយាយបានថា រូបលោកគឺជាតារាចម្រៀងល្បីម្នាក់ ដែលផ្តល់នូវគំរូបល្អៗបានដល់មហាជនផងដែរ ៕









ដោយ ៖​ គន្ធា


ប្រភព ៖ IG