CamNews

ព័ត៌មានជាតិ 

ល្បី​ពេញ​សកល​លោក ទូរ​ទស្សន៍​កីឡា Fox Sports របស់​អាមេរិក ផ្សាយ​ពី​ប្រវត្តិ​កីឡា​ការិនី​ឆ្នើម​កម្ពុជា

(ភ្នំពេញ)៖ កាន់តែល្បីថែមទៀត និងពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ពីការរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា តាម​រយៈ​ទូរ​ទស្សន៍​កីឡា​ដ៏​ល្បី​នៅ​ទូទាំង​ពិភព​លោក​របស់​រដ្ឋអា​មេរិក Fox Sports ដែលផ្សាយជាភាសាអង់គ្លេស ផ្សព្វផ្សាយពី ប្រវត្តិ​វីរៈ​កីឡា​ការិនី​តេក្វាន់​ដូ ស៊ន សៀវម៉ី នា​ពេល​ថ្មី​នេះ​។

ទូរទស្សន៍ដែលគ្របដណ្តប់នៃការផ្សាយស្ទើរតែ ៥ទ្វីប ជាភាសាអង់គ្លេស ២៤ម៉ោងជារៀងរាល់ថ្ងៃបានធ្វើការចាក់ផ្សាយ ពី​លទ្ធផល​ជ័យ​ជំនះ​របស់​កីឡាការិនី វ័យ​ទើប​តែ​២០​ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ស៊ន សៀវម៉ី ក្នុងខណៈដែលនាងហ្វឹកហាត់ ឈ្នះមេដាយនានានៅលើឆាកអន្តរជាតិ និងទទួលគ្រឿងឥស្សរយសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជាផងដែរ។

ការលើកយកពីប្រវត្តិរបស់ ស៊ន សៀវម៉ី មកធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍របស់គេនេះ ស្របពេលដែល ពិភពកំពុងតែធ្វើការចាប់អារម្មណ៍ទៅ សៀវម៉ី ដែលត្រៀមនឹងប្រកួតប្រជែងយកមេដាយក្នុងកីឡាអូឡាំពិកហ្គេម នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដែលត្រូវជួបកីឡាការិនីជើងខ្លាំងរបស់ប្រទេសហូឡង់ Oogink នៅថ្ងៃទី២០ ខែសីហាខាងមុខ ក្រោយពេលនាងឈ្នះមេដាយមាស នៃវគ្គជម្រុះ Olympic Games នៅប្រទេសហ្វីលីពីន តាំងពីខែមេសា ឆ្នាំ២០១៦។

ទូរទស្សន៍វ័យចំណាស់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦ មក ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយនឹងកីឡាការិនី ស៊ន សៀវម៉ី ផងដែរ និងមោទនភាព ចំពោះជាតិកម្ពុជាដែលមានរូបនាង ដោយនាងបានថ្លែងថា «ខ្ញុំស្អប់មនុស្សប្រុស ដែលវាយដំធ្វើបាបស្រីៗ។ មនុស្សប្រុសដែលខ្ញុំយកធ្វើជាអនាគត គឺបុរសឲ្យតម្លៃខ្ញុំ និងផ្តល់កិត្តិយសឲ្យខ្ញុំ... តែខ្ញុំមិន ទាន់គិតគូរទេ ព្រោះនៅរៀន»។ ជីវិតជួបព្យុះភ្លៀង ភ្លើងឆេះផ្ទះ ហើយឪពុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ជីវភាពតោក យ៉ាកទម្រាំបានមកដល់ថ្ងៃនេះ។ សូមយុវជនទាំងអស់ខំតស៊ូ មិនត្រូវអស់សង្ឃឹមឡើយ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Local news Social news Phnom Penh