CamNews

តារា 

រំជួលចិត្ត...ប្រពន្ធនាយ តាក់ ស៊ី កោរសក់ជូនប្តី សូមឲ្យបងបានសម្រេច តាមបំណងប្រាថ្នា

ប្រិយមិត្តបានស្គាល់មកហើយ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ តាក់ស៊ី បានសម្រេចចិត្តចាកចោលប្រពន្ធកូនទៅបួស ជាព្រះសង្ឃតាមបំណងហើយ ។ ពិតជារឿងមួយដ៏រំជួលចិត្តខ្លាំងមែនទែន ក្រោយពីបានឃើញរូបភាពអ្នកនាង ភីម កោរសក់ជូនប្តីសំលាញ់ ដោយទឹកមុខស្រពោន តែនេះជាក្តីប្រាថ្នារបស់នាង បានត្រឹមតែជូនបងទៅកន្លែងដែលប្តីបានប្រាថ្នាតែប៉ុណ្ណោះ។ 



បើយោងតាមគណនីហ្វេសប៊ុករបស់លោកតា  វ៉ិចទ័រ បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ថា៖ “ បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែងCBS។ តែបង​សូមជូនពរប្អូនបានសម្រេចបំណងក្នុងផ្លូវព្រះពុទ្ធសាសនា។​ ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ​។ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!"។



នៅក្នុងនោះ ក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ លោក​ ឲ្យជួបតែសំណាងល្អ និងសម្រេចដូចបំណងដែលបានប៉ងប្រាថ្នា និងសូមឲ្យសុខភាពរបស់លោកបានប្រសើរឡើងដូចដើមវិញ៕














 

អត្ថបទ៖ ចំរើន