CamNews

ព័ត៌មានជាតិ 

លួចរថយន្តបានហើយ ព្យាយាមបើក គេចសមត្ថកិច្ច ជ្រុលធ្លាក់ប្រឡាយទឹក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ពីរនាក់ ត្រូវនគរបាលប៉ុស្តិ៍ព្រៃស ការពារ
គោលដៅមូលដ្ឋានក្នុង ភូមិសាស្រ្តខណ្ឌដង្កោ ចាប់ខ្លួនបានកាលពីវេលាម៉ោង ៤ និង១០នាទី
ទៀបភ្លឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣  បន្ទាប់ពីជនសង្ស័យរូបនេះ ព្រមទាំងបក្ខពួកម្នាក់ទៀត
ព្យាយាមបើករថយន្ត ដែលួចបានគេចខ្លួន តែអកុសល ធ្លាក់ទៅក្នុងប្រឡាយទឹក។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ
២នាក់ បានបើក រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-2700
ដែលពួកគេលួចបាន ពីក្នុងទឹកដីខណ្ឌ ពោធិ៍សែនជ័យ។ លុះបើកមកដល់ប៉ុស្តិ៍នគរបាលព្រៃស
ខណ្ឌដង្កោ ជួបជាមួយសមត្ថកិច្ច ដែលកំពុងការពារនៅ គោលដៅនោះ ជនសង្ស័យបានព្យា
យាមជិះរថយន្តគេចខ្លួន រហូតដល់ជ្រុលធ្លាក់ប្រឡាយទឹក ហើយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន
ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

អធិការនគរបាលខណ្ឌដង្កោ លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យ
ខាងលើនេះ ត្រូវ បាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះ
ស្រាយតាមនីតិវិធីច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ